ក្រុមហ៊ុន ប៊ូអ៊ីង

ការធ្វើកូដកម្មរបស់កម្មករអាចធ្វើឱ្យក្រុមហ៊ុន ប៊ូអ៊ីង ខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃរហូតដល់ជាង១០០លានដុល្លារ


ក្រុមអ្នកវិភាគបានវាយតម្លៃថា ក្រុមហ៊ុន Boeing អាចនឹងបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃជាង១០០លានដុល្លារ ទម្រាំតែក្រុមហ៊ុនផលិតយន្តហោះមួយនេះបានឈានដល់ការដោះស្រាយបញ្ហាជាមួយនឹងសហជីពរបស់ខ្លួន តំណាងឱ្យកម្មករជាង៣ម៉ឺននាក់ ដែលកំពុងធ្វើកូដកម្ម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន ប៊ូអ៊ីង
ដោយ

កម្មករក្រុមហ៊ុន Boeing ក្នុងតំបន់ Seattle ដែលផលិតយន្តហោះប្រភេទ 737 MAX ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុននេះ និងយន្តហោះផ្សេងទៀតនៅរោងចក្រនៅតំបន់ West Coast នោះបានបន្តធ្វើកូដកម្ម បន្ទាប់ពីក្រុមហ៊ុននេះ បានបដិសេធមិនធ្វើកិច្ចសន្យាការងារឱ្យបានពេញលេញជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំ កាលពីសប្តាហ៍មុន។

ការអូសបន្លាយការធ្វើកូដកម្មនេះ អាចធ្វើឱ្យក្រុមហ៊ុននេះខាតបង់ប្រាក់រាប់ពាន់លានដុល្លារបន្ថែមពីលើភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលក្រុមហ៊ុនផលិតយន្តហោះមួយនេះកំពុងប្រឈមស្រាប់ហើយនោះ ព្រមទាំងគំរាមកំហែងដល់ការទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុននេះផងដែរ។

ក្រុមហ៊ុនស្រាវជ្រាវ Northcoast Research បានប៉ាន់ប្រមាណថា ផលប៉ះពាល់សរុបនៃកូដកម្មនេះអាចឈានដល់៣ពាន់លានដុល្លារ ឬច្រើនជាងនេះ ហើយលោក គ្រីស អូលីន (Chris Olin) អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវនេះបាននិយាយថា ក្រុមហ៊ុន Boeing ទំនងជានឹងកាត់បន្ថយការផលិតយន្តហោះពី៣៣ ទៅ៣៥គ្រឿងចេញពីផែនការដំបូងរបស់ខ្លួន ដោយសារតែការខាតបង់ចំណូលប្រចាំថ្ងៃចំនួន១០២លានដុល្លារ។

ពេលនេះលោក ខេលី អូតប៊ឺក (Kelly Ortberg) នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនប៊ូអ៊ីងកំពុងប្រឈមមុខនឹងសមរភូមិគ្រប់គ្រងការងារយ៉ាងក្ដៅគគុក នៅប៉ុន្មានសប្តាហ៍បន្ទាប់ពីរូបលោកត្រូវបានតែងតាំងឱ្យកាន់តំណែងមួយនេះ ដើម្បីស្ដារជំនឿចិត្តលើក្រុមហ៊ុនផលិតយន្តហោះនេះឡើងវិញ ខណៈក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីនិយ័តករសហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងការអនុវត្តសុវត្ថិភាពរបស់ក្រុមហ៊ុននេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ថៃ កំពុងជួបគ្រោះទឹកទំនន់ដ៏កំណាចបំផុតមិនធ្លាប់មាន ធ្វើឱ្យខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានប្រកាសអាសន្នកាលពីថ្ងៃទី១៦ កញ្ញា ថា ប្រទេសថៃ ភាគខាងជើងនៅពេលនេះ កំពុងជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់ម…

លោក ពូទីន មានមហិច្ឆតាបង្កើនទ័ពសកម្មឱ្យដល់១,៥លាននាក់ ដើម្បីក្លាយជាប្រទេសមានកងទ័ពធំបំផុតទី២បន្ទាប់ពីចិន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបង្កើនចំនួនកងទ័ពសកម្មរបស់រុស្ស៊ីពី១៨ម៉ឺននាក់ឱ្យដល់១,៥លាននាក់ ដែលជាកិច្ចខិតខំប្រឹងប្រែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ