អត្ថបទពាណិជ្ជកម្ម

ធនាគារ ហត្ថា ចូលរួមសម្ពោធអគារសិក្សាថ្មី និងដាំកូនឈើនៅខេត្តកំពង់ធំ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបរិស្ថាន


លោក មិន សុផា ប្រធាននាយកប្រតិបត្តិ ធនាគារ ហត្ថា រួមជាមួយគណៈគ្រប់គ្រងរបស់ធនាគារ បានអញ្ជើញចូលរួមអមដំណើរក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី និងកម្មវិធីដាំកូនឈើ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកសន្ទុក និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៣៥០នាក់។
ធនាគារ ហត្ថា ចូលរួមសម្ពោធអគារសិក្សាថ្មី និងដាំកូនឈើនៅខេត្តកំពង់ធំ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបរិស្ថាន
ដោយ
អំពី Hattha bank

ក្នុងឱកាសនោះ គណៈប្រតិភូបានចូលរួមក្នុងសកម្មភាពសំខាន់ៗចំនួន៣ រួមមាន កម្មវិធីដាំកូនឈើ​នៅវិទ្យាល័យ ជា ចាន់តូ ដើម្បីរួមចំណែកលើកកម្ពស់បរិស្ថានបៃតង និងបង្កើតបរិយាកាសសិក្សា​ដែលស្រស់ស្រាយ និងប្រកបដោយផាសុកភាព។
ជាមួយគ្នានេះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី​នៅសាលាបឋមសិក្សាចំបក់ខាងត្បូង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ និងអគារសិក្សាថ្មីមួយទៀត​នៅសាលាបឋមសិក្សាតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ធនាគារ ហត្ថា បានលើកឡើងថា ខ្លួននៅតែបន្តប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការអនុវត្តសកម្មភាពសង្គម តាមរយៈការគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង។ ធនាគារយល់ឃើញថា ការបង្កើតបរិយាកាសសិក្សា​ដែលមានផាសុកភាព គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងធនធានមនុស្ស និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានចីរភាពនាពេលអនាគត។




អត្ថបទបន្ទាប់


អាជ្ញាធរថៃ រកឃើញកញ្ឆាក្រៀមជិត២តោនបង្កប់ក្នុងទូកុងតឺន័រ ត្រៀមនាំចេញទៅប្រទេសហូឡង់

ស្របពេលដែលរដ្ឋាភិបាលថៃ កំពុងអួតអាងពីវិធានការទប់ស្កាត់បទល្មើសឆ្លងដែន រឿងអាស្រូវរត់ពន្ធគ្រឿងញៀនដ៏ធំមួយទៀតបានផ្ទុះឡើង ដែលបានស្តែងឱ្យឃើញពីភ…

ចិន កំពុងប្រឈមវិបត្តិការងារ ខណៈអត្រាយុវជនអត់ការងារធ្វើអាចកើនដល់២០%

ប្រទេសចិន កំពុងប្រឈមមុខនឹងវិបត្តិការងារយុវជនជាថ្មី ដោយ​ក្រុមអ្នក​ជំនាញ​សេដ្ឋកិច្ចព្រមានថា អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនអាចកើនឡើងខ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ