អត្ថបទពាណិជ្ជកម្ម

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សា ប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានតំណាងមកពីអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥រាជធានីខេត្ត និងក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ ២០០រូប។
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សា ប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដោយ

ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ បណ្ឌិតទីប្រឹក្សា និងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាចំនួន ៣ រួមមាន (១) ការសិក្សាវាយតម្លៃពីទំនាក់ទំនងរវាងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្ដល់សេវាសាធារណៈក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងច្រកចេញចូលតែមួយ, (២) ការពង្រឹងការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម នៅតាមក្រសួង ស្ថាប័ន, និង (៣) ការសិក្សាពង្រឹងការគ្រប់គ្រងទិន្នន័យចំណូល-ចំណាយ ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

គួរបញ្ជាក់ផងដែរថា របាយការណ៍សិក្សាទាំង ៣ នេះ ត្រូវបានរៀបចំដើម្បីកំណត់ការងារអាទិភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៦ ជាពិសេស ការផ្សារភ្ជាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងការអនុវត្តឱ្យបានជាមូលដ្ឋាននូវប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ស្របទៅតាមចក្ខុវិស័យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ លទ្ធផល នៃការសិក្សានេះ នឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលគ្រោងនឹងដាក់ឆ្លងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

បន្ទាប់ពីអង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើរបាយការណ៍សិក្សា ឯកឧត្ដមបណ្ឌិត បានបូកសរុប និងស្នើសុំអង្គភាព/ស្ថាប័នទាំងអស់ពិនិត្យលម្អិតលើឯកសារស្រាវជ្រាវទាំង ៣ ដើម្បីផ្ដល់ធាតុចូលបន្ថែម សំដៅធានារបាយការណ៍មានភាពគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនៃការអនុវត្តបច្ចុប្បន្ន។

មុននឹងបញ្ចប់ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការដល់ អ.គ.ហ. ទាំងក្នុងអំឡុងពេលចុះប្រមូលទិន្នន័យ និងក្នុងកិច្ចប្រជុំផ្សេងៗ ដើម្បីផ្ដល់ជាធាតុចូលបន្ថែមក្នុងរបាយការណ៍ដ៏មានសារៈសំខាន់នេះ៕




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំផែនការផ្លូវការសម្រាប់ផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំផែនការផ្លូវការសម្រាប់ផ្ទេ…

និយ័តករមូលបត្រកម្ពុជា រំពឹងថា ផ្សារមូលបត្រកម្ពុជា នឹងកៀរគរទុនបានដល់ ១ពាន់លានដុល្លារនៅឆ្នាំនេះ

ថ្នាក់ដឹកនាំនៃវិស័យមូលបត្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ផ្សារមូលបត្រកម្ពុជា (CSX) នឹងអាចកៀរគរទុនវិនិយោគបានរហូតដល់ ១ពាន់លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ