វ៉ាក់សាំងចិន

វ៉ាក់សាំងចិន SINOVAC ដែល​កម្ពុជា​ប្រើ​ដែរ បានទទួល​ការអនុម័តឲ្យ​ប្រើ​ប្រាស់​បន្ទាន់ពី WHO ហើយ​


នៅទីបំផុត វ៉ាក់សាំង​កូវីដ-១៩​ ប្រភេទ Sinovac ដែល​ផលិត​ដោយ​ប្រទេស​ចិន​ ត្រូវបាន​អង្គការសុខភាព​ពិភព​លោក (WHO) អនុម័ត​សម្រាប់​ការប្រើប្រាស់​បន្ទាន់ជាផ្លូវការ​ហើយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១​ នេះ ។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់ WHO ។
ក្រុមការងារកំពុងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ Sinovac ដែលបានទិញពីប្រទេសចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២១​ រូបភាព៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

Sinovac (ស៊ីណូវ៉ាក់) គឺជាវ៉ាក់សាំង​ចិន​ទីពីរហើយ ដែល​ទទួលបាន​ការអនុម័ត​សម្រាប់​ការប្រើប្រាស់​បន្ទាន់ ពី WHO បន្ទាប់ពី ​វ៉ាក់សាំង Sinopharm (ស៊ីណូហ្វាម) បានត្រូវ​អង្គការ WHO ផ្ដល់​ការអនុម័ត​ឲ្យ​ប្រើប្រាស់បន្ទាន់ កាលពីខែឧសភា កន្លងទៅ ។ 

អង្គការ​សុខភាពពិភពលោក បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍របស់ខ្លួនថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ចិន​នេះ ត្រូវបានណែនាំ​ឲ្យ​ចាក់​ដល់​មនុស្ស​មាន​វ័យ​ចាប់ពី ១៨ឆ្នាំឡើងទៅ និង​ថា ទិន្នន័យ​បង្ហាញថា វ៉ាក់សាំងនេះ​មាន​ប្រសិទ្ធភាព​ការពារ​នៅលើ​ខ្លួនមនុស្ស​ចាស់ ផងដែរ ។

គួរបញ្ជាក់ថា ប្រទេស​កម្ពុជា​ប្រើប្រាស់​វ៉ាក់សាំង ៣ប្រភេទ​ ចាក់​ឲ្យ​ប្រជាជន​របស់ខ្លួន នាពេលបច្ចុប្បន្ន គឺ អាស្ត្រាហ្សេណេកា (AstraZeneca) ដែល​កម្ពុជា​ទទួលបាន​ក្នុង​ក្របខណ្ឌ​ជំនួយ​របស់​កម្មវិធី COVAX, វ៉ាក់សាំង ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ផលិតដោយប្រទេសចិន ដែល​កម្ពុជាទទួលបាន​តាមរយៈ​ជំនួយផង និង​ជាការទិញ​ពី​ប្រទេសចិន ផង ៕




អត្ថបទបន្ទាប់


អតិថិជន​ថ្មី eWallet របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី អាច​ទទួល​បាន​ការហៅ​ទូរស័ព្ទ​ចេញ​ដោយ​ឥត​គិតថ្លៃ

ព័ត៌មាន
ការផ្តល់ជូនការបង្វិលប្រាក់ជូនវិញ ១០០% អាចមានន័យថាជាការ “ហៅទូរស័ព្ទចេញដោយឥតគិតថ្លៃ” រយៈពេលមួយខែសម្រាប់អ្នកប្រើប្រាស់ថ្មីនៃកម្មវិធី eWall…

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ការនាំចេញប្រេងឆៅរបស់ក្រុមហ៊ុន KrisEnergy ត្រូវបានពន្យារពេលហើយ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និង ថាមពលបានអះអាងប្រាប់ាសារព័ត៌មានឌីជីថល ខេមបូណូមីស ថា គម្រោងការនាំចេញប្រេងពីកម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ