ហិរញ្ញប្បទានពីធនាគារពិភពលោក

ធនាគារពិភពលោកផ្ដល់ថវិកា ៦០០លានដុល្លារដល់បង់ក្លាដេស ដើម្បីកាត់បន្ថយភាពក្រីក្រ


ធនាគារពិភពលោកថ្មីៗនេះ បានសម្រេចអនុម័តថវិកា៦០០លានដុល្លារ ដល់ប្រទេសបង់ក្លាដេសសម្រាប់គម្រោងចំនួន២ ដើម្បីជំរុញលទ្ធភាពមានការងារធ្វើ និងផ្ដល់ឱកាសចិញ្ចឹមជីវិតរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះជាង ១លាន៧សែននាក់ រួមមាន យុវជន ស្ត្រី និងកម្មករចំណាកស្រុកជាដើម ដើម្បីជួយឲ្យពួកគេមានជីវភាពប្រសើរទៅថ្ងៃមុខ និងអាចជំនះឆ្លងផុតនូវវិបត្តិកូវីដ-១៩ ដ៏រាំរ៉ៃដែលកំពុងបង្កបញ្ហាជាច្រើននាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិន Xinhua ។
ធនាគារពិភពលោក ផ្ដល់ថវិកា ៦០០លានដុល្លារដល់បង់ក្លាដេស ដើម្បីកាត់បន្ថយភាពក្រីក្រ (រូបភាព៖http://hasifoundation.org)
ដោយ

លោក ជិន ដាន់ដាន់ នាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេសបង់ក្លាដេស​ និងប៊ូតាន បាន​និយាយថា នៅបង់ក្លាដេស​​មេរោគរាតត្បាត​កូវីដ-១៩ បាន​បង្កផលប៉ះពាល់​យ៉ាងខ្លាំងដល់​ជីវភាពរស់នៅ​របស់ប្រជាជន​រាប់ពាន់នាក់ ជាពិសេស​កម្មករដែលជាស្ត្រី យុវជន និងពលករចំណាកស្រុក។

ការផ្ដល់​នូវ​កញ្ចប់ថវិកា​​របស់ធនាគារពិភពលោក សម្រាប់​គម្រោង​​ថ្មីចំនួន​២នេះ នឹងជួយពង្រឹង និងប្រមូល​ផ្ដុំប្រជាជន​ក្រីក្រនៅតាម​ជនបទ​ ដោយរៀបចំ​ឲ្យពួកគេ​នូវទីផ្សារ​ការងារ​នៅពេលអនាគត និងគាំទ្រដល់​ឱកាសក្លាយជាសហគ្រិន ពិសេស​ស្ដ្រី និងអ្នកដែលជួបការលំបាក។

ក្នុងចំណោមថវិកា៦០០លាន​ដុល្លារនោះ ថវិកា៣០០លានដុល្លារ នៅត្រូវប្រើប្រាស់លើគម្រោង​​បង្កើន​ល្បឿន​ និងពង្រឹងជំនាញ​សម្រាប់​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច ដែលនឹងផ្ដល់​ជំនាញ​ដល់​យុវជន​ និងកម្មករ​ជា​ង១លាននាក់។ រីឯ ថវិកា​៣០០លាន​ដុល្លារទៀត នឹងត្រូវប្រើប្រាស់លើគម្រោង​ធ្វើឲ្យប្រសើរឡើង​នូវភាពធន់ សហគ្រិនភាព និង​ជីវភាព ដែលវានឹងជួយ​ដល់​ការ​អភិវឌ្ឍ​ជីវភាព​ពលរដ្ឋ​ក្រីក្រ​​ប្រមាណ​៧៥ម៉ឺននាក់ និងជនងាយរងគ្រោះនៅតាមទីជនបទ​ជាច្រើនផ្សេងទៀតផងដែរ។

ពាក់ព័ន្ធនឹង​ការប្រយុទ្ធប្រឆាំងនឹង​កូវីដ-១៩នេះដែរ នៅចុងសប្ដាហ៍មុននេះ អង្គការរូបិយវត្ថុអន្តរជាតិ IMF ក៏បាន​ស្នើដាក់ចេញ​ថវិកា​ ៥០ពាន់លាន​ដុល្លារអាមេរិក ដើម្បី​ពន្លឿន​ការចាក់វ៉ាក់សាំង ជំរុញ​ការធ្វើតេស្ដ និងតាមដាន​មេរោគកូវីដ-១៩ ក៏ដូចជា​ការជំរុញ​ឲ្យមានសកម្មភាព​​ចូលរួម​​ជាសកល​ក្នុងការ​បញ្ចប់​មេរោគរាតត្បាតកូវីដ-១៩ផងដែរ។

បើតាម​ IMF មកទល់ពេលនេះ ប្រទេសក្រីក្រ​នៅតែពិបាក​ក្នុងការទទួលបានវ៉ាក់សាំង ជាក់ស្ដែង​នៅតំបន់អាហ្វ្រិក​ មានប្រជាជន​ប្រមាណតិចជាង ​២%ប៉ុណ្ណោះដែលបាន​ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលនៅអាមេរិក​វិញ មានដល់ទៅ​៤០% និងអឺរ៉ុបវិញមានដល់ទៅជាង ​២០%។

សំណើដាក់ចេញ​ថវិកា៥០ពាន់លាន​ដុល្លារ​របស់ IMF នេះ ត្រូវបានគេជឿជាក់ថា នឹង​អាច​ជួយឲ្យការ​ទទួលបាន​ការចាក់វ៉ាក់សាំង នឹងមាន​​យ៉ាងហោចណាស់ ​៤០​ភាគរយ​នៃចំនួន​ប្រជាជន​សរុប​ក្នុងពិភពលោក​នៅត្រឹមឆ្នាំចុង​២០២១ និងបន្ដកើនដល់ ៦០% នៅពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Urbanland សម្ពោធបើកការដ្ឋានសាងសង់នៃបុរីចន្ទគីរី បុរីបែបថ្មីរចនាឡើងដើម្បីការរស់នៅប្រសើរជាងមុន

ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ អចលនទ្រព្យ ក្នុងស្រុកមួយនៅកម្ពុជាបានប្រារព្វពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង លំនៅឋា…

សត្វផ្សោត​ទន្លេ​មេគង្គ​ស្វាគមន៍​កូន​ផ្សោត​ថ្មី​ទីបី ខណៈ​អត្រា​ស្លាប់​របស់​សត្វផ្សោត​នៅតែជា​ក្តី​បារម្ភ​ខ្លាំង

កូន​ផ្សោត​ថ្មី​មួយ​ក្បាល​​ដែល​មាន​អាយុប្រមាណ ដប់ថ្ងៃ ត្រូវបាន​ថតរូបភាព​បាន​កាលពីថ្ងៃទី១៦ ខែឧសភា ខណៈពេលវាកំពុងហែលជាមួយហ្វូងសត្វផ្សោតធំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ