សេដ្ឋកិច្ចចិនឡើង

ធនាគារពិភពលោកព្យាករសេដ្ឋកិច្ចចិនកើន៨,១%ឆ្នាំ២០២១និងជាជន្ទល់មួយជួយរុញកំណើនសេដ្ឋកិច្ចតំបន់ឲ្យស្ទុះឡើង


យោងតាមការព្យាករណ៍ថ្មីរបស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះបានឲ្យដឹងថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកដឹកនាំការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍ព្យាករណ៍ថ្មីរបស់ធនាគារពិភពលោក។
ប្រជាជនចិនកំពុងគ្រវីទង់ជាតិចិន ដាក់ឧទ្ធម្ភាគចក្រដែលមានទង់ជាតិចិននិងទង់ប៉ូលីសហោះហើរនៅ ក្រុងសៀងហៃ ប្រទេសចិនថ្ងៃទី ១០ ខែមករាឆ្នាំ ២០២១ រូបភាព៖ Xinhua
ដោយ

របាយការណ៍​ថ្មី​របស់​ធនាគារពិភពលោក ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ចិន​នឹង​កើនឡើង ៨,១% ក្នុង​ឆ្នាំ ២០២១ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ដែល​មាន​កំណើន​ត្រឹម ២,៣%​ប៉ុណ្ណោះ ហើយ​កំណើន​របស់​ចិន​នេះ នឹង​អូស​ទាញ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​នៅ​ឆ្នាំ​២០២១​នេះ ដល់​ទៅ ៧,៤% ពោល​គឺ​កើនឡើង​ពី ១,២% កាលពី​ឆ្នាំ ២០២០​។

បើ​គេ​មិន​រាប់​បញ្ចូល​កំណើន​របស់​សេដ្ឋកិច្ច​ចិន សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​អាច​មាន​កំណើន​ត្រឹម ៤,៤%​ប៉ុណ្ណោះ​។

ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លេចធ្លោ​មួយ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​សមាជិក​១០​ប្រទេស ជាមួយនឹង​អត្រាកំណើន​ដែល​រំពឹង​ថា មាន​ដល់ ៦,៦%​ក្នុង​ឆ្នាំ​២០២១ ពោល​គឺ​កើនឡើង​ពី ២,៩% នៅ​ឆ្នាំ​២០២០​។ គួរ​កត់​សម្គាល់ថា ប្រទេស​ចិន និង​វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​តិចតួច ដែល​បាន​រង​ការ​វាយប្រហារ​តិចតួច​ដោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​មាន​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ​លឿន​ជាងគេ​។

World Bank កត់​សម្គាល់ថា កំណើនសេដ្ឋកិច្ច​សម្រាប់​រដ្ឋ​នីមួយ​ៗ គឺ​ពឹងផ្អែក​លើ​ការ​ទប់ទល់​ជាមួយ​ជំងឺ​កូ​វី​ដ​១៩ និង​សមត្ថភាព​របស់​រដ្ឋ​នីមួយ​ៗ ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ងើបឡើង​វិញ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ព្រម​ទាំ​សមត្ថភាព របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ក្នុង​វិស័យ​សារពើពន្ធ និង​ជំនួយ​ហិរញ្ញវត្ថុ​។

សម្រាប់​កម្ពុជា​វិញ ធនាគារពិភពលោក​នៅ​តែ​បន្ដ​រក្សា​ការ​ព្យាករ​របស់​ខ្លួន​ដដែល ថា​កម្ពុជា​នឹង​សម្រេច​បាន​កំណើន​៤% នៅ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២​កើន​ដល់​៥,២% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ជាង​៣% កាលពី​២០២០​។ ទោះ​យ៉ាងណា អ្នកជំនាញ​សេដ្ឋកិច្ច​ខ្លះ បាន​លើក​ឡើង​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ទំនងជា​អាច​នឹង​ប៉ះពាល់​ដល់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​៤%​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ការ​ត្បា​តនៃ​ជំងឺ​នៅ​តែ​បន្ដ​នៅឡើយ​។

ដោយឡែក បើ​មើលទៅ​លើ​ប្រទេស​ថៃ​វិញ តាម​រយៈ​ការ​ព្យាករ​ពី​ធនាគារពិភពលោក​ដដែល​នេះ ហាក់ដូចជា​មានការ​ទម្លាក់​ការ​ព្យាករ​ទាប​ជាង​មុន​បន្តិច​មក​នៅ​ត្រឹមតែ ៣,៤% នៅ​ឆ្នាំ​២០២១ ខណៈ​ការ​ព្យាករ​ពី​មុន​ថា​មាន​ដល់​៤% ដោយសារ​ថា​ការ​ងើបឡើង​វិញ​ធ្វើ​ឡើង​ដោយ​សន្សឹម​ៗ​ចំ​ពេល​ដែល មាន​ភាព​មិន​ប្រាកដប្រជា​ខ្ពស់ និង​ចុះ​ទន់ខ្សោយ​នៃ​វិស័យ​ទេសចរណ៍​របស់​ថៃ​។

កាលពី​ឆ្នាំ​២០២០ សេដ្ឋកិច្ច​ថៃ​ដាំ​ក្បាល​ចុះ​ដល់​ទៅ​ជាង -៦%​ឯណោះ ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ក្នុង​២​ទសវត្សរ៍​កន្លង​មកនេះ​។

ដោយឡែក វិស័យ​ទេសចរណ៍​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ ហើយ​វា​នឹង​មិន​ទាន់​ធូរស្បើយ​វិញ​ទេ រហូត​ដល់​ឆ្នាំ ២០២៣ ហើយ​វា​អាច​នឹង​ពន្យារពេល​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រួម​មាន ថៃ និង​កម្ពុជា​ជាដើម​៕

None



អត្ថបទបន្ទាប់


ធនាគារពិភពព្យាករសេដ្ឋកិច្ចភូមាធ្លាក់ដល់ -១០% ស្របពេលទណ្ឌកម្មថ្មីៗបន្តធ្លាក់មកផ្ទួនៗ

សេដ្ឋកិច្ចរបស់ប្រទេសភូមាត្រូវបានធនាគារពិភពលោកព្យាករថានឹងធ្លាក់ចុះ ដល់-១០% នៅឆ្នាំ២០២១នេះ ដោយសារតែភាពចលាចលនៅក្នុងប្រទេស ចាប់តាំងពីមានរ…

តើ​កង់បី​អគ្គិសនីថ្មីនេះ​​អាច​ដណ្ដើម​ប្រជាប្រិយ​​ពី​កង់បី​​«ឥណ្ឌា»​ដែល​​ប្រើ​ហ្គាស បានដែរឬទេ ?

ថ្មីៗនេះ កង់បី​ដើរ​ដោយ​ថាមពលអគ្គិសនី ឬ​អាចហៅថា កង់បី​ប្រើអាគុយថ្មី​មួយ​ប្រភេទ ត្រូវបាន​ណែនាំខ្លួន​ចូលទីផ្សារ​កម្ពុជា​ បន្ទាប់ពី​បាន​ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ