ភូមិកីឡដ្ឋានវើលប្រ៊ីដ

អ្នកជំនាញ៖ ភូមិកីឡដ្ឋានវើលប្រ៊ីដ ដ៏ធំស្កឹមស្កៃតម្លៃជាង២០០លានដុល្លារ នឹងជួយសាងកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា


បន្ទាប់ពីពហុកីឡដ្ឋានមរតតេជោតម្លៃជិត ១៦០លានដុល្លារត្រូវបានភាគីចិនប្រគល់ឲ្យកម្ពុជាជាផ្លូវការ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ី ហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ហើយនោះ អ្នកជំនាញបាន អះអាងថា នៅមានគម្រោងដ៏សំខាន់មួយទៀត ដែលនឹងត្រូវចូលខ្លួនមកជួយសាងនូវកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំមួយនេះ។ នោះគឺគម្រោង ភូមិកីឡដ្ឋានវើលប្រ៊ីដ (WB Sport Village) ឬហៅថាបុរីកីឡា ដែលបច្ចុប្បន្នកំពុងសម្រុកការសាងសង់យ៉ាងសកម្ម ហើយវាជាគម្រោងភូមិកីឡដ្ឋានដ៏ធំស្កឹមស្កៃ។
គម្រោង ភូមិកីឡដ្ឋានវើលប្រ៊ីដ(WB Sport Village) ឬហៅថាបុរី រូបភាព៖ WorldBridge Sport Village

បើ​តាម​អ្នកជំនាញ ភូមិ​កីឡដ្ឋាន​នេះ វា​មិន​ត្រឹមតែ​ដើរតួ​នាទី​ក្នុង​ការ​រក្សា​សុវត្ថិភាព និង រឹតចំណង​សាមគ្គីភាព​រវាង​កីឡាករ គ្រូបង្វឹក និង ប្រតិភូ​កីឡា​មក​ពី​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​អាស៊ាន​នោះ​ទេ ប៉ុន្ដែ វា​នឹង​ចូលរួម​ជួយ​កម្ពុជា​ក្នុង​ការ​កត់ត្រា​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​ដ៏​ធំ​។

មែនទែន​ទៅ បើ​តាម​ការ​អះអាង​ពី​អ្នកជំនាញ ការ​ដែល​កម្ពុជា​រួម​ជាមួយ​ប្រទេស​ផ្សេង​ៗ​មានការ​សាងសង់​អគារ​ស្នាក់​នៅ​សម្រាប់​កីឡាករ​ពេល​ពួក​គេ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ធំ​ៗ​វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ  ប៉ុន្ដែ​វា​ជា​លក្ខខណ្ឌ​តម្រូវ​របស់​គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​(IOC)​។ តើ​មាន​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ IOC តម្រូវ​ឲ្យ​ប្រទេស​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ធំ​ៗ​សាងសង់​អគារ​ស្នាក់​នៅ​សម្រាប់​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ​កីឡា0x017d7

បើ​តាម​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​ភូមិ​កីឡដ្ឋាន ឬ​ភូមិ​កីឡា វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​សម្រាប់​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​ដូច​ជា​ស៊ី​ហ្គេ​ម កីឡា​អាស៊ី និង​អូ​ឡាំ​ពិ​ក ព្រោះ​វា​ជា​លក្ខខណ្ឌ​តម្រូវ​របស់​គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ពន្យល់​ថា និន្នាការ​ដែល​គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ តម្រូវ​ឲ្យ​ប្រទេស​ជា​ម្ចាស់ផ្ទះ​រៀបចំ​កន្លែង​ស្នាក់​នៅ​សមរម្យ ឬ​សាងសង់​ភូមិ​កីឡា​សម្រាប់​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ​កីឡា​ប្រទេស​ជា​ភ្ញៀវ​នេះ គឹ​បន្ទាប់​ពី​មាន​ភារ​វ​កម្ម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​អា​ល្លឺ​ម៉​ង់​កាលពី​ឆ្នាំ​១៩៧២ នៅ​ពេល​នោះ​ក្រុម​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​បាន​សម្លាប់​ក្រុម​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ​របស់​អ៊ី​ស្រា​អែ​ល​នៅ​សណ្ឋាគារ​។ ចាប់តាំងពី​ពេល​នោះ​មក IOC តម្រូវ​ឲ្យ​ប្រទេស​ដែល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​សាងសង់​ភូមិ​កីឡា ឬ​ប្រើ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ ឬ​៥​ឲ្យ​កីឡាករ​ថ្នាក់​នៅ​។ 

យ៉ាងណាមិញ គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដដែល​ជា​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​សាងសង់​ឡើង​នៅ​ក្បែរ​នឹង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នោះ ត្រូវ​បាន ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សុវត្ថិភាព​ជូន​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ​កីឡា​មក​ពី​ប្រទេស​ផ្សេង​ៗ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​មនា​ឆ្នាំ​២០២៣​។ ឯកឧត្តម​ជឿជាក់​ថា ភូមិ​កីឡដ្ឋាន​នេះ​នឹង​ជួយ​លើកមុខ​មាត់​និង​កេរ្តិ៍ឈ្មោះ​កម្ពុ​ជាមួយ​កម្រិត​ទៀត​ទាំង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។ លើស​ពី​នេះ វា​នឹង​ជួយ​សាង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា​ក្នុង​នាម​ប្រទេស​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ដំបូង ដែល​គោរព​តាម​លក្ខខណ្ឌ​របស់​គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​បាន​ត្រឹមត្រូវ​។

សូម​បញ្ជាក់​ថា ភូមិ​កីឡដ្ឋាន​វើ​ល​ប្រ៊ី​ដ​នេះ លាតសន្ធឹង​លើ​ផ្ទៃដី​៦​ហិ​កតា​ក្នុង​ចំណោម​ផ្ទៃដី​៣​ម៉ឺន​៥​ពាន់​ហិ​កតា ហើយ​វា​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​នឹង​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ក្នុង​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែន  ដោយ​ការ​សាងសង់​គ្រោង​ចំណាយ​ដើមទុន​ប្រមាណ​ជាង​២០០​លាន​ដុល្លារ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​។

អ្នកឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ គ្រុប បាន​អះ​អា​ថា គម្រោង​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ​នេះ  នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​សឡាង​មួយទៀត នៃ​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែន ដោយ​តំបន់​ពាណិជ្ជកម្ម​នេះ ត្រូវ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ដោយ​ក្នុង​នោះ មាន​ខុន​ដូរ​សម្រាប់​ការ​ស្នាក់​នៅ​១២​អគារ ស្មើនឹង​ជាង​១.៣០០​បន្ទប់ មាន​ខុន​ដូរ​ប្រភេទ​ស្ទូ​ឌី​យ៉ូ​១​អគារ ស្មើនឹង ១៦៣​បន្ទប់ កម្ពស់​១៣​ជាន់ ។ ក្រៅពី​នេះ ក៏​មាន​ជា​ប្រភេទ​ផ្ទះល្វែង ផ្ទះ​អាជីវកម្ម ផ្ទះ​វីឡា ផ្សារ​ទំនើប សារមន្ទីរ​កីឡា ជាដើម​។ បច្ចុប្បន្ន គម្រោង​នេះ ក៏​បាន​សហការ​ជាមួយនឹង​ធនាគារ​ធំ​ៗ​ជា​ច្រើន ដើម្បី​ផ្ដល់​ជូន​នូវ​ការ​ប្រាក់​ប្រាក់​ក្នុង​លក្ខខណ្ឌ​ពិសេស សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​លំនៅ​ដ្ឋា​ន នៅ​ក្នុង​គម្រោង​នេះ​ផង​ដែរ​៕

 

None



អត្ថបទបន្ទាប់


តើទីផ្សារចិន អាចនឹងជួយសង្គ្រោះបញ្ហានាំចេញអង្ករកម្ពុជាដែលកំពុងដាំក្បាលចុះបានដែរ ឬយ៉ាងណា

ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា កម្ពុជា នឹងពង្រីកការនាំចេញទៅអង្ករទៅកាន់ទីផ្សារប្រទេសចិន ដើម្បីជួយស្តារការនាំចេញអង្កររបស់កម្…

ចិនស្នើចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ CPTPP ប៉ុន្ដែអាចជួបការលំបាកពីសមាជិកដទៃ

នៅទីបំផុត ប្រទេសចិន បានសម្រេចស្នើសុំជាផ្លូវការហើយ ដើម្បីចូលរួមកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ