សមាជបក្សកុម្មុយនិស្តចិន

លោក ស៊ី ជីនពីង នឹងបើកសមាជបក្សកុម្មុយនិស្តចិននៅចុងសប្ដាហ៍នេះ ចំពេលដែលប្រទេសកំពុងជួបបញ្ហាចាក់ស្រេះជាច្រើន


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងឡើងបង្ហាញខ្លួននៅថ្ងៃអាទិត្យ ទី ១៦ តុលា ដើម្បីចាប់ផ្តើមបើកកិច្ចប្រជុំសមាជបក្សកុម្មុយនិស្តចិន ដែលជាបក្សកាន់អំណាចក្នុងប្រវត្តិសាស្ត្រចិនជាង៧ទសវត្សន៍មកនេះ ហើយ លោក ស៊ី ជីនពីង ក៏ត្រូវគេមើលឃើញថា នឹងបន្តកាន់អំណាចក្នុងអាណត្តិទីបីរបស់លោកបន្តទៀត ដែលចារឹកជាប្រវត្តិសាស្ត្រក្នុងនាមជាមេដឹកនាំចិន ដែលមានឥទ្ធិពលបំផុតចាប់តាំងសម័យបិតាស្ថាបិកលោក ម៉ៅ សេទុងមក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
លោក ស៊ី ត្រៀមបើកសមាជបក្សកុម្មុយនិស្តចិន!

មែនទែនទៅ សមាជបក្សនេះ​នឹងធ្វើឡើង ចំពេលដែលស្ថានការប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោកទី២មួយនេះ កំពុងមានភាពច្របូកច្របល់ ដូចជាគោលនយោបាយគ្មានកូវីដ បានធ្វើសេដ្ឋកិច្ចរងនូវវិបត្តិមិនតិចនោះទេ ខណៈជំហរគាំទ្ររបស់លោក ស៊ី ជីនពីង ចំពោះលោក ពូទីន ក្នុងស្ថានការណ៍​សង្គ្រាមនៅអ៊ុយក្រែនក៏បានធ្វើឲ្យទីក្រុងប៉េកាំងកាន់តែឃ្លាតឆ្ងាយទៅៗ ពីប្រទេសលោកខាងលិចផងដែរ។ ទោះយ៉ាងណាក៏ដោយ អ្នកការទូត អ្នកសេដ្ឋកិច្ច និងអ្នកវិភាគមួយចំនួនបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា លោក Xi មានគោលដៅដើម្បីពង្រឹង​ការកាន់អំណាចរបស់លោកឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីដឹកនាំប្រទេសចិន។

មួយវិញទៀត សមាជនេះនឹងត្រូវធ្វើឡើង​ប្រហែលមួយសប្តាហ៍ ដែលមន្ត្រីប្រតិភូចូលរួមប្រមាណជាង២,៣០០នាក់ នៅសាលប្រជាជនចិននៃទីលាន Tiananmen ក្នុងរដ្ឋធានីប៉េកាំង​។

យ៉ាងណាមិញ មានមនុស្សតិចណាស់​ដែលរំពឹងថា នឹងមានផ្លាស់ប្តូរជាដុំកំភួនក្នុងការកាន់អំណាចអាណត្តិទី៣ របស់លោក ស៊ី ជីនពីង រួមមានការបន្តផ្តោត​លើគោលនយោបាយ ដែលផ្តល់អាទិភាពដល់សន្តិសុខ និងការពឹងផ្អែក​លើខ្លួនឯង សេដ្ឋកិច្ចគ្រប់គ្រង​ដោយរដ្ឋ ការបន្ថែមទម្ងន់​ផ្នែកការទូត និងទំនើបកម្មយោធា ព្រមទាំងការដាក់សម្ពាធកាន់តែខ្លាំងឡើង ដើម្បីដណ្តើមយកកោះតៃវ៉ាន់។

ស្របពេលជាមួយគ្នានេះ អ្នកឃ្លាំមើលព្រឹត្តិការណ៍ក្នុងប្រទេសចិន​បានទាញ​ការអារម្មណ៍យ៉ាងខ្លាំងថា តើនរណានឹងស្នងតំណែងនាយករដ្ឋមន្ត្រី​ចិន ក្រោយលោក លី ខឺឈាង ចុះចែញពីតំណែងក្នុងខែមីនា ឆ្នាំ ២០២៣ ខាងមុខនោះ?

គួរជម្រាបថា តំណែងនាយករដ្ឋមន្រ្តីចិនគឺអំណាចខ្ពស់បំផុតទី២​ក្នុងជួរបក្សកុម្មុយនិស្តចិន ដែលត្រូវមើលខុសត្រូវលើការគ្រប់គ្រង់សេដ្ឋកិច្ចរបស់ប្រទេសយក្សសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោកមួយនេះ ដែលនឹងត្រូវរើសចេញពីគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ​នៃបក្សកុម្មុនិស្តចិន (PSC) ដែលក្នុងនោះ​ក៏មានបេក្ខភាពនាយករដ្ឋមន្រី​ លោក Wang Yang ដែលត្រូវបានគេសង្កេតឃើញថា​ មានទំនោរសេរីនិយម​ច្រើន​ផងដែរ។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានគូស​បញ្ជាក់ថា គុណសម្បត្តិនៃបុគ្គលនឹងមិន​មានការចាប់អារម្មណ៍ពីសំណាក់លោក ស៊ី ឡើយ ព្រោះលោកមើលឃើញទៅលើ​ «អ្នកកំណែទម្រង់» ដើម្បីគាំទ្រគោលនយោបាយសេដ្ឋកិច្ច​ដែលជំរុញដោយរដ្ឋ និងជាតិនិយមដូចលោកតែប៉ុណ្ណោះ។

ក្នុងសុន្ទរកថាបើក​សមាជបក្សកាលពីចុងឆ្នាំ ២០១៧ លោកបានងថ្លែងការយ៉ាង​រំជើបរំជួល ដោយនិយាយពាក្យ «កំណែទម្រង់» ៧០ដង​នៅក្នុងសុន្ទរកថា​ដែលមានរយៈពេលជាងបីម៉ោង ដែលសារនោះលោកមាន​មហិច្ឆតា​ចង់ប្រែក្លាយ​ប្រទេសចិន​ទៅជាមហាអំណាច​ពិភពលោកទី១នៅឆ្នាំ ២០៥០។

ចាប់តាំងពីពេលនោះមក កាលៈទេសៈ​បានផ្លាស់ប្តូរយ៉ាង​ខ្លាំង​ជាអាទិ៍ដូចជា សេដ្ឋកិច្ចរបស់ប្រទេស​ចិនត្រូវបាន​វាយលុក​ដោយសារ​វិធានការបិទខ្ទប់កូវីដ១៩ វិបត្តិវិស័យអចលនទ្រព្យ និងការធ្លាក់ចុះយ៉ាងគំហុកនៃវិស័យបច្ចេកវិទ្យាចិន​ក្រោយ​ពីលោក ស៊ី​ បានដាក់សម្ពាធក្រោមសារនយោបាយថា «វិបុលភាពរួម»។ លើសពីនេះ ទំនាក់ទំនង​រវាងទីក្រុងប៉េកាំងជាមួយលោកខាងលិចបានប្រេះស្រាំ និងគ្មានសង្ឃឹមថានឹងល្អប្រសើរវិញនោះទេ៕




អត្ថបទបន្ទាប់


បញ្ហាអាកាសធាតុនាំឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិធ្លាក់ចុះ ៣៤% នៅ៩ខែឆ្នាំនេះ

របាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ស…

ហេតុអ្វី IMF ជំរុញឱ្យធនាគារកណ្តាលក្នុងតំបន់អាស៊ីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត?

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី១៣តុលាថា ធនាគារកណ្តាលអាស៊ីភាគច្រើនត្រូវតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ