សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

លោក ហ្សេឡិនស្គី ថា អាម៉េរិក កំពុងដាក់សម្ពាធឱ្យអ៊ុយក្រែន និងរុស្ស៊ី បញ្ចប់សង្គ្រាមនៅខែមិថុនា


ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀ ហ្សេឡេនស្គី បានទម្លាយឱ្យដឹងថា សហរដ្ឋអាម៉េរិកកំពុងជំរុញឱ្យអ៊ុយក្រែន និងរុស្ស៊ី បញ្ចប់សង្គ្រាម ដែលបានអូសបន្លាយជិត៤ឆ្នាំមកនេះឱ្យបានត្រឹមខែមិថុនា ខាងមុខ។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានស្នើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចារវាងភាគីទាំងពីរនៅរដ្ឋហ្វ្លរីដា នាដើមសប្តាហ៍ក្រោយផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
ដោយ

កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ក្នុងការបញ្ចប់ជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២ ​កំពុងបង្កើនល្បឿនយ៉ាងខ្លាំងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ទោះជាយ៉ាងណា ទាំងក្រុងមូស្គូ និងក្រុងគៀវ នៅតែមានភាពមិនចុះសម្រុងគ្នាយ៉ាងខ្លាំងលើបញ្ហាទឹកដី។ ប្រទេសរុស្ស៊ី ដែលកាន់កាប់ទឹកដីប្រហែល២០ភាគរយរបស់អ៊ុយក្រែន កំពុងជំរុញយ៉ាងខ្លាំង ដើម្បីទទួលបានការគ្រប់គ្រងតំបន់ ដូណេត ភាគខាងកើតរបស់អ៊ុយក្រែនទាំងស្រុង ទោះនៅក្នុងកិច្ចព្រមព្រៀងណាមួយក៏ដោយ និងបានគំរាមថា នឹងដណ្តើម​យកដោយកម្លាំង ប្រសិនបើការចរចាបរាជ័យ។

ប៉ុន្តែអ៊ុយក្រែន និយាយថា ការព្រមប្រគល់ទឹកដីរបស់ខ្លួននឹងធ្វើឱ្យក្រុងមូស្គូ កាន់តែមានភាពគឃ្លើន និងបានបញ្ជាក់ថា ខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណា ដែលមិនអាចទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីម្តងទៀតនោះឡើយ។

គួររំឭកថា កន្លងមកសហរដ្ឋអាម៉េរិក បានដើរតួជាអ្នកសម្របសម្រួលកិច្ចចរចាចំនួន២លើករួចមកហើយ នៅទីក្រុងអាប៊ូដាប៊ី កាលពីខែមករា ដែលទទួលបានលទ្ធផលត្រឹមការដោះដូរអ្នកទោសសំខាន់ៗ ប៉ុន្តែនៅតែមិនទាន់អាចរកចំណុចរួមលើបញ្ហាវិវាទទឹកដីនៅឡើយ ខណៈដែលភាគីទាំងពីរបានបញ្ជាក់ថា ការចរចាកំពុងដំណើរការទៅមុខក្នុងស្ថានភាពយ៉ាងលំបាកបំផុត៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ធនាគារកណ្តាលចិន សម្រុកទិញមាសចូល១៥ខែជាប់ៗគ្នា ដែលធ្វើទុនបម្រុងជាមាសកើនដល់ជាង៣៦៩ពាន់លានដុល្លារ

ទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាលចិន (PBOC) កាលពីថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា ធនាគារកណ្តាលចិន ក្រោយពីបានផ្អាកទិញមាសរយៈពេល…

ក្រុមហ៊ុនគ្រីបតូ កូរ៉េខាងត្បូង ច្រឡំផ្ញើ Bitcoin មានតម្លៃរហូតដល់៤៤ពាន់លានដុល្លារទៅឱ្យអ្នកប្រើប្រាស់ ដោយអចេតនា

ក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំរបស់កូរ៉េខាងត្បូង ប៊ីតសាំ (Bithumb) បានទទួលស្គាល់កាលពីថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈថា ខ្លួនបានផ្ញើ Bitcoin …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ