បញ្ហាស្បៀងនៅចុងឆ្នាំ២០២៣និងដើមឆ្នាំ ២០២៤

បញ្ហាស្បៀងកំពុងតែក្លាយជាប្រធានបទក្ដៅជាថ្មីទៀត ដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និង បញ្ហាបាតុភូតធម្មជាតិ


មនុស្សម្នាក់ត្រូវបានគេដឹងថា ត្រូវការស្បៀងជាមធ្យម១,៤ គីឡូក្រាមនៅក្នុងមួយថ្ងៃ ដូច្នេះដើម្បីរស់បានមនុស្សទូទាំងពិភពលោកដែលមានទាំងអស់សរុប៧,៨ពាន់លាននាក់ នៅលើផែនដីនេះ ត្រូវការស្បៀងទាំងអស់ប្រមាណជា ៣,៧ ពាន់តោន នៅក្នុងមួយឆ្នាំ។ តើពិភពលោកបានស្បៀងពីណាដើម្បីផ្គត់ផ្គង់ ខណៈដែលពេលនេះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និង បញ្ហាបាតុភូត អែលនីណូ កំពុងបង្កការគំរាមកំហែងប្រទេសផលិតអង្ករ នាំចេញធំៗនៅអាស៊ីអាគ្នេយ៍ បានដាក់សម្ពាធដល់ស្តុកស្បៀងអាហារពិភពលោកហើយនោះ?
ស្បៀងក្លាយជាបញ្ហាព្រួយបារម្ភជាសាកលនៅចុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤

ស្បៀងកំពុងតែក្លាយជាបញ្ហាក្តៅគគុកនៅលើសាកលលោកក្រោយរុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងបញ្ជូនស្បៀងអាហារនៅសមុទ្រខ្មៅ និង បញ្ហាបាតុភូត អែននីណូញាំញ៉ី បណ្តាប្រទេសផលិតស្បៀងនៅអាស៊ីអគ្នេយ៍ ហើយឥណ្ឌាប្រកាសកាត់បន្ថយការនាំចេញអង្ករ ។ មកដល់ពេលនេះគេដឹងថា ដើម្បីចិញ្ចឹមមនុស្ស៧,៨ ពាន់លាននាក់ ពិភពលោកត្រូវការស្បៀងរហូតដល់ទៅ៣,៧ពាន់លានតោននៅក្នុងមួយឆ្នាំ ។

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ហៅកាត់ថា FAO បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា តម្លៃអង្ករពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២ ឆ្នាំកាលពីខែមុន បន្ទាប់ពីប្រទេសឥណ្ឌាបានរឹតបន្តឹងការនាំចេញ។

អង្គការនេះ បាននិយាយថា សន្ទស្សន៍តម្លៃអង្ករទាំងអស់របស់ខ្លួនបានកើនឡើង ជិត៣ ភាគរយពីខែមិថុនា និង ជិត២០ ភាគរយធៀបនឹង ខែកក្កដាឆ្នាំមុន ដែលឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១១។

សម្ពាធកើនឡើងបែបនេះកំពុងបង្កើនកង្វល់សន្តិសុខស្បៀងយ៉ាងខ្លាំងដល់ប្រជាជនពិភពលោក ជាពិសេសអ្នកក្រីក្របំផុត និងប្រជាជននៅបណ្តាប្រទេសដែលភាគច្រើននៃ ប្រាក់ចំណូលរបស់ពួកគេចំណាយដើម្បីទិញអាហារ។

ដោយមើលឃើញពីស្បៀងសំខាន់នេះហើយ ទើបរុស្ស៊ី ដែលកំពុងតែជាប់ដៃនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងបញ្ជូនស្បៀងអាហារនៅសមុទ្រខ្មៅ ដែលអ្នកវិភាគនិងយុទ្ធសាស្រ្តសង្រ្គាមខ្លះថា រុស្ស៊ីកំពុងតែប្រើស្បៀងនេះជាកលយុគសង្រ្គាមប្រឆាំង នឹងសម្ពាធការទូតសាកលលោក ជាពិសេសគឺបច្ចឹមប្រទេស និងសម្ព័ន្ធមិត្ត ដោយរុស្ស៊ីដឹងថា ខ្លួននិងអ៊ុយក្រែនជាប្រភពផ្គត់ផ្គត់ស្រូវសាឡីរហូតដល់៣០ ភាគរយនៃតម្រូវការពិភពលោក ប្រេងផ្កាគ្រាប់ធុញ្ញជាតិ ប្រមាណជា ៦០ ភាគរយនិង ពោតប្រមានជា ២០ ភាគរយ ។

ដោយមើលឃើញបញ្ហានេះហើយ ទើបរុស្ស៊ីកំពុងតែប្រើប្រាស់ស្បៀងនេះ ដើម្បីជម្រុញនិងលើកកំពស់ឥទ្ធិពលរបស់ខ្លូននៅអាហ្រ្វិក ដោយការប្រកាសកញ្ចប់ជំនួយនិងតម្លៃសមរម្យ ផ្តល់ដល់ប្រជាជាតិអាហ្រ្វិក ដែលមានទំនាក់ទំនងល្អនឹងខ្លួន ហើយដែលបញ្ហានេះ ហើយ ទើបកើតមានករណីរដ្ឋប្រហារដោយក្រុមយោធានិងកុប្បកម្ម ប្រឆាំងបារាំងនៅប្រទេសនីហ្សេ ដែលកំពុងតែអង្រួនដល់សន្តិភាពនៅតំបន់អាហ្រ្វិកខាងលិចស្របពេលដែលប្រទេសនៅសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋនៅអាហ្វ្រិកកខាងលិច ក្រោមការផ្តួចផ្តើមដោយបារាំង និង អាមេរិកកំពុងតែប្រុងប្រៀបប្រើកម្លាំងយោធា ចូលប្រទេសនេះ ក្រោមហេតុផលនាំលទ្ធិប្រជាធិបតេយ្យមក ប្រទេសនីហ្សេឡើងវិញ ។

ក្រៅពីរុស្ស៊ីនិងអ៊ុយក្រែន វិបត្តិនៃការគំរាមកំហែងវិលជុំរបស់បាតុភូតអែលនីណូ ដល់ តំបន់អាស៊ីអគ្នេយ៍ក៏ជាកត្តាគំរាមសន្តិសុខស្បៀងពិភពលោកមួយផងដែរ ពីព្រោះជម្រុកស្រូវ ពិភពលោកគឺនៅឥណ្ឌា និង អាស៊ីអគ្នេយ៍នេះឯង ។ គេដឹងថា ឥណ្ឌា ជាប្រភពផ្គត់ផ្គង់អង្កររហូតដល់ទៅជិត ៤០ ភាគរយ ខណៈដែលថៃ ប្រមាណជាជិត ១៤ ភាគរយ វៀតណាម ប្រមាណជា ជិត ៩ភាគរយ មីយ៉ាន់ម៉ា ជិត ៣ ភាគរយ កម្ពុជាវិញ គឺប្រមាណជាជាង១ ភាគរយ ។

ដោយសារតែបញ្ហានេះ សំខាន់ៗទាំងនេះហើយ ទើបប្រទេសមួយចំនួន បានដាក់ចេញនូវវិធានការណ៍នានាហើយដើម្បីធានាសន្តិសុខស្បៀង ដោយនៅក្នុងនោះ ហ្វីលីពិន ដែលជាប្រទេសនាំចូលស្បៀងនៅអាស៊ាន គឺកំពុងតែពិចារណាកាត់បន្ថយពន្ធនាំចូលអង្ករ ដើម្បីបង្កើនស្តុក ដោយព្រួយបារម្ភថា ផលិតកម្មស្រូវនឹងថយចុះដោយសារបាតុភូតអែលនីណូ ខណៈដែលចិន ក៏បានប្រកាសដកពន្ធលើការនាំចូលអង្ករពីអូស្រ្តាលីផងដែរ ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើហេតុអ្វីចិន មិនជំរុញរុស្ស៊ីឱ្យវិលចូលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅវិញ?

ព័ត៌មាន
ប្រទេសចិន នឹងខាតបង់សេដ្ឋកិច្ចធំធេងពីការដួលរលំនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្រោយរុស្ស៊ីដកខ្លួនចេញកាលពីខែមុន។ ប៉ុន្តែអ្នកជំនាញថា…

ការនាំចេញថ្នាំពេទ្យរបស់ចិនបានធ្លាក់ចុះ ខណៈដែលពលោកកំពុងបន្តដំណើរការងើបចេញពីស្ថានភាពជំងឺកូវីដ១៩

ព័ត៌មាន
ការនាំចេញថ្នាំពេទ្យរបស់ប្រទេសចិនបានធ្លាក់ចុះ២៦.១%នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការធ្លាក់ចុះនេះគឺដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ