សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

ប្រធានាធីបតី​អ៊ុយក្រែន​ទាត់​ចោល​សំណើ​អាមេរិក​ដែល​សុំ​ជួយជម្លៀស​រូបលោក​ចេញពីអ៊ុយក្រែន


ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានបដិសេធ​សំណើ​របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ដែល​សុំ​ជួយ​ជម្លៀស​រូប​លោក​ចេញពីប្រទេស​អ៊ុយក្រែន ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​របស់​ ប៊ីប៊ីស៊ី ដោយ​ដកស្រង់​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក ។
លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយក្រែន ។ រូបថត twitter
ដោយ

លោក ហ្សេលែនស្គី បាន​និយាយថា «ការ​ប្រយុទ្ធគ្នា​គឺនៅទីនេះ ។ ខ្ញុំត្រូវការគ្រាប់​កាំភ្លើង មិនមែន​សុំ​ដោយសារដើម្បីរត់នោះទេ!» ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារព័ត៌មាន AP ។ 

រីឯ​កាសែត The Washington Post ក៏បាន​ផ្សាយ​ដោយ​ដកស្រង់​ប្រភព​មន្ត្រីអាមេរិក​និង​អ៊ុយក្រែន ដែលបាននិយាយថា រដ្ឋាភិបាលអាមេរិក​បានត្រៀម​លក្ខណៈដើម្បីជួយ​ជម្លៀស​លោក​ ហ្សេលែនស្គី ផងដែរ ។ 

នៅលើ​បណ្ដាញ​ព័ត៌មាន​សង្គម លោក​ប្រធានាធិបតី​អ៊ុយក្រែន ត្រូវបាន​គេ​កោត​សរសើរ​ចំពោះការឆ្លើយតបរបស់​លោក​ទៅនឹង​ការឈ្លានពាន​របស់​រុស្ស៊ី ។ អតីត​ជា​តួកុន​និង​តារា​កំប្លែង​រូបនេះ នៅមុននេះ ក៏បាន​ថ្លែងនៅក្នុងសុន្ទរកថារបស់​លោកដែរថា លោក​ប្ដេជ្ញា​ប្រយុទ្ធដោយ​និយាយថា «នៅពេលអ្នកវាយប្រហារយើង អ្នកនឹង​ឃើញមុខយើង មិនមែន​ខ្នង​យើង​នោះទេ ។»

លោកក៏បាន​បង្ហោះវីដេអូ​នៅលើ​ twitter របស់​លោក នៅថ្ងៃសុក្រ ដោយ​​ច្រានចោល​របាយការណ៍​ព័ត៌មានក្លែងក្លាយ​ដែល​ថា លោក​បាន​រត់ភៀសខ្លួន​បាត់​ហើយ ។ លោក​ ហ្សេលែនស្គី និយាយថា «យើងទាំងអស់គ្នាកំពុងនៅទីនេះនៅឡើយ» ៕




អត្ថបទបន្ទាប់


សេតវិមានអាមេរិកស្នើសភាអនុម័តថវិកា ៦,៤ពាន់លានដុល្លារជួយដោះស្រាយវិបត្តិនៅអ៊ុយក្រែន

សេតវិមានអាមេរិក នៅទី ២៥ កុម្ភៈ បានស្នើទៅកាន់សភាដើម្បីអនុម័តកញ្ចប់ថវិកាជំនួយក្នុងតម្លៃ៦,៤ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិមនុ…

សមាគមស្វាយចន្ទីកម្ពុជាបារម្ភថា បញ្ហាអាកាសធាតុអាចនឹងប៉ះពាល់ដល់ទិន្នផល និងតម្លៃស្វាយចន្ទីនាឆ្នាំនេះ

សមាគមស្វាយចន្ទីកម្ពុជា មានក្ដីព្រួយបារម្ភចំពោះបញ្ហាការប្រែប្រួលអាកាសធាតុដែលអាចកើតឡើងជាយថាហេតុ នាឆ្នាំ២០២២នេះ ហើយវាអាចនឹងប៉ះពាល់ដល់ទិន្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ