អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ZILLENNIUM GROUP ចាប់ដៃជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិនធំមួយ សិក្សាពីកាលានុវត្តភាពក្នុងវិស័យសក្តានុពល និងជំរុញការវិនិយោគនៅកម្ពុជា


ក្រុមហ៊ុន ZILLENNIUM GROUP ដែលជាបណ្ដុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាបានសម្រេចកិច្ចសហការភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន MAOCUTONG (CHINA)INDUSTRIAL GROUP ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា មានមូលដ្ឋាននៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ កិច្ចសហការដ៏សំខាន់នេះ គឺជាការបើកផ្លូវដើម្បីសិក្សាពីលទ្ធភាពវិនិយោគលើវិស័យសក្តានុពល និងជំរុញការវិនិយោគផ្ទាល់ពីវិនិយោគិនចិនជាច្រើនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ZILLENNIUM GROUP ចាប់ដៃជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិនធំមួយ សិក្សាពីកាលានុវត្តភាពក្នុងវិស័យសក្តានុពល និងជំរុញការវិនិយោគនៅកម្ពុជា

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមចុះហត្ថលេខារវាងលោក គុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ZILLENNIUM GROUP និងលោកJack Wang អគ្គនាយកក្រុមហ៊ុន MAOCUTONG (CHINA)INDUSTRIAL GROUP ចូលទាំងគណៈគ្រប់គ្រងក្រុមហ៊ុនទាំងពីរ និងវត្តមានវិនិយោគិនសក្តានុពលជាច្រើនរូបទៀតផងដែរ។

គោលបំណងសំខាន់ដែលក្រុមហ៊ុន ZILLENNIUM GROUP និងក្រុមហ៊ុន MAOCUTONG (CHINA) INDUSTRIAL GROUP បានសម្រេចនូវកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រនៅថ្ងៃនេះ គឺដើម្បីបើកលទ្ធភាពសិក្សាស្វែងយល់ពីទីផ្សារកម្ពុជាឱ្យកាន់តែស៊ីជម្រៅក្នុងការចាប់យកឱកាសវិនិយោគលើវិស័យសក្តានុពល និងរួមចំណែកបង្កើនគម្រោងវិនិយោគដែលមានគុណភាពពីប្រទេសចិនឱ្យបានកាន់តែច្រើនបន្ថែមទៀតស្របតាមស្មារតីរបស់រដ្ឋាភិបាលកម្ពុជាដែលតែងខិតខំជំរុញការវិនិយោគពីវិស័យឯកជនសំដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

លោក GaoShan នាយកទំនាក់ទំនងផ្នែកវិនិយោគិនចិន នៃក្រុមហ៊ុន ZILLENNIUM GROUP បានបង្ហាញក្ដីសាទរចំពោះកិច្ចសហការនៅថ្ងៃនេះ ដែលលោកបានចាត់ទុកភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទាំងពីរ គឺជាកម្លាំងសាមគ្គីភាពដើម្បីបង្កើតគំនិតនវានុវត្ត និងការស្វែងរកដំណោះស្រាយថ្មីៗសម្រាប់បរិយាកាសធុរកិច្ចសំដៅជំរុញការវិនិយោគនៅកម្ពុជា។

លោកថ្លែងថា៖ “យើងជឿជាក់ថាកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនឹងបំពេញបន្ថែមនូវចំណុចខ្លាំងរវាងគ្នាទៅវិញទៅមកដើម្បីរួមកម្លាំងគ្នាឆ្ពោះទៅសម្រេចគោលដៅរួម តាមរយៈការអនុវត្តយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងដើម្បីទាក់ទាញសហគ្រាសចិនកាន់តែច្រើនបន្ថែមទៀតមកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា”។

ក្រុមហ៊ុន ZILLENNIUM GROUP គឺជាបណ្តុំអ៊ីកូស៊ីស្តឹម (ecosystem) ដែលផ្តល់នូវសេវាកម្ម និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យានៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងតែជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូលគ្នារហូតដល់ទៅ ៩០ឆ្នាំក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ចំណែកក្រុមហ៊ុន MAOCUTONG (CHINA) INDUSTRIAL GROUP គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានសក្តានុពលមួយនៅក្នុងប្រទេសចិន ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសមួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍រួមមានទាំងប្រទេសកម្ពុជា។

អគ្គនាយកក្រុមហ៊ុន MAOCUTONG (CHINA) INDUSTRIAL GROUP លោក Jack Wang បានលើកឡើងថា៖ “តាមរយៈកិច្ចសហការនាពេលនេះយើងនឹងរួមគ្នាសិក្សាទៅលើគម្រោងវិនិយោគសក្តានុពលមានលក្ខណៈច្នៃប្រឌិត (ឬនវានុវត្តន៍) ដែលហុចផលវិជ្ជមានសម្រាប់ទីផ្សារនៅកម្ពុជា ដោយគម្រោងទាំងនេះរាប់ចាប់ពីវិស័យបច្ចេកវិទ្យាទ្រទ្រង់សម្រាប់អាជីវកម្មបង្កើតថ្មី, បច្ចេកវិទ្យាហិរញ្ញវត្ថុ, និងគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ជាដើម”។

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ZILLENNIUM GROUP និងក្រុមហ៊ុនMAOCUTONG (CHINA) INDUSTRIAL GROUP បានធ្វើឡើង បន្ទាប់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណប្រជាមានិតចិនកាលពីថ្ងៃទី ៩-១១ កុម្ភៈ ឆ្នាំ២០២៣ ដើម្បីជំរុញសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងនយោបាយជាដើម។

ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវដល់អ្នកវិនិយោគ អ្នកធ្វើធុរកិច្ចរបស់ចិន វិលចូលកម្ពុជាវិញដើម្បីមានឱកាសទាញផលចំណេញពីនយោបាយពាណិជ្ជកម្មរបស់កម្ពុជា។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល វិនិយោគិន ធុរជន និងប្រជាជនចិន ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ជាពិសេសចំពោះអ្នកវិនិយោគចិនទាំងអស់ ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ការសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហការភាពជាដៃគូយុទ្ធសាស្រ្តរវាងក្រុមហ៊ុន ZILLENNIUM GROUP និងក្រុមហ៊ុនMAOCUTONG (CHINA) INDUSTRIAL GROUP នាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តរបស់វិស័យឯកជនក្នុងការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវដំណោះស្រាយថ្មីៗសម្រាប់បរិយាកាសធុរកិច្ចនៅកម្ពុជា ជួយជំរុញកំណើនវិនិយោគ និងរួមចំណែកអភិវឌ្ឍន៍ឃឿនសេដ្ឋកិច្ចជាតិឱ្យបានកាន់តែល្អប្រសើរ៕




អត្ថបទបន្ទាប់


ចិនចោទអាមេរិកថា បានបង្ហោះបាឡុងចូលតំបន់ស៊ីនជាំង និងទីបេជាង១០ដង និងព្រមានឆ្លើយតបឲ្យបានស័ក្ដិសមបំផុត

ជម្លោះការទូតបានផ្ទុះឡើងសាជាថ្មីកាលពីថ្ងៃទី១៥ខែកុម្ភៈ រវាងសហរដ្ឋអាមេរិក និងប្រទេសចិនជុំវិញការសាចទឹកដាក់គ្នារឿងបាឡុងចារកម្ម។ តែឥឡូវនេះ …

តើអាមេរិកអាចប្រឈមមុខនឹងវិបត្តិបំណុលនៅរដូវក្តៅនេះ ឬយ៉ាងណា?

ការិយាល័យថវិកាជាតិនៃសភាអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះបានព្រមានថា ក្រសួងហិរញ្ញវត្ថុនឹងលែងមានថវិកាសម្រាប់ការចំណាយតទៅទៀតនៅចន្លោះខែកក្កដា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ