វិបត្តិបំណុលនៅរដូវក្តៅនៅអាមេរិក

តើអាមេរិកអាចប្រឈមមុខនឹងវិបត្តិបំណុលនៅរដូវក្តៅនេះ ឬយ៉ាងណា?


ការិយាល័យថវិកាជាតិនៃសភាអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះបានព្រមានថា ក្រសួងហិរញ្ញវត្ថុនឹងលែងមានថវិកាសម្រាប់ការចំណាយតទៅទៀតនៅចន្លោះខែកក្កដា ដល់កញ្ញាខាងមុខនេះ លុះត្រាតែពិដានបំណុល ដែលបច្ចុប្បន្នស្ថិតនៅតម្លៃជាង៣១ទ្រីលានដុល្លារ ត្រូវបានគេដំឡើង ឬមួយផ្អាកការកំណត់ពិដានបំណុលនេះ ជាបណ្តោះអាសន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សហរដ្ឋអាមេរិកអាចប្រឈមមុខនឹងវិបត្តិបំណុលនៅរដូវក្តៅនេះ!

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយជាមួយនឹងទស្សនវិស័យថវិកាប្រចាំឆ្នាំរបស់ខ្លួនការិយាល័យថវិកាជាតិសភាអាមេរិក ឬហៅកាត់ថា CBO បានព្រមានថា ការឈានដល់កំរិតបំណុល ជាប្រវត្តិសាស្ត្រ និងភាពជាប់គាំង អាចកើតឡើងមុនខែកក្កដា ប្រសិនបើចំណូលដែលក្រសួងហិរញ្ញវត្ថុប្រមូលបាននៅក្នុងខែមេសាខាងមុខ ជាពេលដែលប្រជាជនអាមេរិកភាគច្រើនជាងធម្មតាបានបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ មានតិចជាងការរំពឹងទុក។

របាយការណ៍ដដែលបន្តថា ប្រសិនបើមិនមានការផ្អាកការកម្រិតពិដានបំណុល ឬមួយមិនមានការដំឡើងពិដានបំណុលឲ្យខ្ពស់ជាងមុនទេនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោននឹងមិនអាចធ្វើការចំណាយទៅតាមកាតព្វកិច្ចរបស់ខ្លួនបានឡើយ។ ជាលទ្ធផល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងត្រូវពន្យារពេលលើការចំណាយ សម្រាប់សកម្មភាពមួយភាគធំ។

នៅក្នុងការអះអាងដាច់ដោយឡែកមួយ ការិយាល័យថវិកាជាតិសភាអាមេរិក និយាយថា ឱនភាពថវិកាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនឹងមានជាមធ្យម ២ទ្រីលានដុល្លារនៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣៣។ ដោយសារតែឱនភាពថវិកាដ៏ច្រើនសម្បើមនេះទើប អ្នកនយោបាយមកពីបក្សសាធារណៈរដ្ឋ តែងទាមទារ ឱ្យរដ្ឋបាលលោក ចូ បៃឌិន ដែលមកពីគណបក្សប្រជាធិបតេយ្យ កាត់បន្ថយចំណាយរបស់ខ្លួន ជាជាងការបន្តដំឡើងពិដានបំណុល។

ទន្ទឹមនឹងនេះ ការិយាល័យដដែលនេះ បានប៉ាន់ប្រមាណអត្រាភាពគ្មានការងារធ្វើចំនួន ៤,៧%នៅក្នុងឆ្នាំនេះ ដែលលើសពី ៣,៤% ជាអត្រាបច្ចុប្បន្ន។

គួរជម្រាបថា ការដែលសហរដ្ឋអាមេរិកឈានដល់កំរិតបំណុលខ្ពស់បំផុតដូចនេះ ក៏ដោយសារតែច្បាប់នៃការចំណាយនាពេលថ្មីៗនេះ រួមទាំងការវិនិយោគលើថាមពលស្អាត និងគ្រឿងអេឡិចត្រូនិក និងការចំណាយយោធាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ រួមជាមួយនឹងសេវាថែទាំសុខភាព ប្រាក់សោធននិវត្តន៍ និងការចំណាយលើការប្រាក់ខ្ពស់ជាដើម។

គណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាតំណាងរាស្រ្ដ បានដាក់លក្ខខណ្ឌថាពួកគេ នឹង បង្កើនកម្រិតបំណុល លុះត្រាតែមានសម្បទានពីគណបក្សប្រជាធិបតេយ្យ ដោយត្រូវយល់ព្រមលើការកាត់បន្ថយការចំណាយមួយចំនួនធំជាមុនសិន។ ចំណែកក្រុមអ្នកប្រជាធិបតេយ្យបាននិយាយថា ដែនកំណត់បំណុលមិនគួរត្រូវបានយកមកធ្វើជាចំណាប់ខ្មាំង ដោះដូរបែបនេះទេ។

សូមជម្រាបថា ទាំងរដ្ឋមន្ត្រីហរិញ្ញវត្ថុ និងទាំងប្រធានាធិបតីអាមេរិក សុទ្ធតែបានព្រមានដូចៗគ្នាថា សេដ្ឋកិច្ចអាមេរិកនឹងជួបមហន្តរាយ ប្រសិនបើពិដានបំណុលមិនត្រូវបានគេដំឡើង ឬផ្អាកសិនទេនោះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ZILLENNIUM GROUP ចាប់ដៃជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិនធំមួយ សិក្សាពីកាលានុវត្តភាពក្នុងវិស័យសក្តានុពល និងជំរុញការវិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ZILLENNIUM GROUP ដែលជាបណ្ដុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាបានសម្រេចកិច្ចសហការភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន MAOCUTONG …

ចិនចំណាយថវិកាជាង៥១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ១៩កាលពីឆ្នាំ២០២២

ព័ត៌មាន
បើយោងតាមរបាយការណ៍ថវិកាជាតិប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ការចំណាយលើការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងខេត្តនានា មានជាង ៥១ពាន់លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ