អត្ថបទក្រុមហ៊ុន

និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈយោគយល់គ្នានឹងក្រុមហ៊ុន ហ្សីលាននាម លើការពង្រឹងការយល់ដឹង និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចកម្ពុជា


ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច តំណាងដោយឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”
និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈយោគយល់គ្នានឹងក្រុមហ៊ុន ហ្សីលាននាម លើការពង្រឹងការយល់ដឹង និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចកម្ពុជា

ជាមួយនឹងក្រុមហ៊ុន ហ្សីលាននាម ឯ.ក តំណាងដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនហ្សីលាននាម ឯ.ក និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងដោយលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅឯសណ្ឋាគារ Raffles Hotel Le Royal ។

ក្នុងក្របខណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ និយ័តករបរធនបាលកិច្ចនឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់ក្រុមហ៊ុន ហ្សីលាននាម ឯ.ក ដែលជាបណ្ដុំនៃក្រុមហ៊ុនធុរកិច្ចប្រមាណជា ៣០ ក្រុមហ៊ុន ដែលផ្ដល់នូវថ្នាលបច្ចេកវិទ្យា ក្នុងធុរកិច្ចពាក់ព័ន្ធការផ្ដល់ប្រឹក្សាការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងដល់សមាជិក-សមាជិការបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាស្ថាបនិក សហគ្រិន និងធុរជនប្រមាណជា១៣០ ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ និងផ្ដល់ប្រឹក្សាវិនិយោគក្នុងវិស័យអចលនទ្រព្យ ឱ្យបានយល់អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច មានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត និងទាញយកផលប្រយោជន៍ពីប្រតិបត្តិការបរធនបាលកិច្ចក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈ។

បរធនបាលកិច្ចគឺសំដៅដល់ ចំណងគតិយុត្ត ដែលក្នុងនោះ បរធនបាលទាយកជាម្ចាស់ទ្រព្យ បានប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យបរធនបាល ជាអ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ ដើម្បីគ្រប់គ្រង ចាត់ចែង និងថែរក្សាទ្រព្យសុវត្ថិភាព ឬថែរក្សាទុកទ្រព្យសម្បត្តិជំនួស សម្រាប់ជាផលប្រយោជន៍របស់អត្ថគាហកៈ។ យន្តការបរធនបាលកិច្ចនឹងជួយជំរុញ ក៏ដូចជាទាក់ទាញទំនុកចិត្តពីវិនិយោគិនក្នុងការវិនិយោគទៅលើវិស័យពាក់ព័ន្ធ រួមទាំងវិស័យអចលនទ្រព្យផងដែរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ និយ័តករមូលបត្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលជាសមាជិក-សមាជិការបស់ក្រុមហ៊ុន ហ្សីលាននាម ឯ.ក និងរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។ កម្មវិធីនេះត្រូវបាន និងបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។




អត្ថបទបន្ទាប់


ស្វាគមន៍ភ្នាក់ងារមេថ្មី និងការផ្ដល់ជូនកាដូជាច្រើនពី អេ អឹម ខេ

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ បានរៀបចំកម្មវិធីស្វាគមន៍ភ្នាក់ងារមេថ្មី ដ…

ធនាគារពិភពលោកព្រមានវិបត្តិសេដ្ឋកិច្ចសកលអាចកើតឡើងនៅឆ្នាំ២០២៣, តើបណ្ដាលមកពីកត្តាអ្វី?

ព័ត៌មាន
ធនាគារពិភពលោក World Bank កាលពីពេលថ្មីៗនេះបានបញ្ចេញរបាយការណ៍ថ្មីមួយ ព្រមានថាសេដ្ឋកិច្ចសកលអាចនឹងជួបវិបត្តិនៅឆ្នាំក្រោយនេះ។ ពិភពលោកអាចនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ