ដោយ
មង្គល ចាន់
នៅឆ្នាំ២០១៨ កំណើនប្រជាជនរស់នៅតំបន់ទីក្រុងនឹងកើនឡើងដល់ជាង ៣លាននាក់ ខណៈរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការពង្រីកទីក្រុងថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននេះ។ យ៉ាងណាក៏ដោយ របាយការណ៍ថ្មីបំផុតមួយរបស់ធនាគារពិភពលោក បានបង្ហាញថា ការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ នៅតែមានបញ្ហាប្រឈមច្រើន ខណៈអ្នកជំនាញមួយចំនួនក៏បានសម្ដែងការព្រួយបារម្ភពីបញ្ហានេះដូចគ្នា។