#សង្គ្រាមនៅមជ្ឈិមបូព៌ា

Articles by Tag សង្គ្រាមនៅមជ្ឈិមបូព៌ា

អ្នកជំនាញវាយតម្លៃថា តម្លៃជីកសិកម្មនឹងមិនអាចធ្លាក់ចុះភ្លាមៗនោះទេ ទោះសង្គ្រាមនៅអ៊ីរ៉ង់មានភាពធូរស្បើយ និងស្នើឱ្យជំរុញការផលិតក្នុងស្រុក

ដោយ​ ​ ខេមបូណូមីស
វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាជាង៣ខែកន្លងមកនេះ មិនត្រឹមតែអង្រួនសេដ្ឋកិច្ចពិភពលោក​នោះទេ ប៉ុន្តែវាក៏បានរុញច្រានកសិករកម្ពុជា ឱ្យធ្លាក់ចូលក្នុងស្ថានភាពលំបាកដោយ​សារវិបត្តិប្រេងឥន្ធនៈ និងជីថ្នាំកសិកម្មហក់ឡើងថ្លៃ ដែលធ្វើឱ្យថ្លៃដើមផលិតហក់ឡើងខ្ពស់។ ដើម្បីទប់ទល់នឹងព្យុះសេដ្ឋកិច្ចសកលនេះ ក្រុមអ្នកជំនាញបានព្រមានត្រង់ៗថា កម្ពុជា គ្មានជម្រើសអ្វីក្រៅពីការពង្រឹងស្វ័យភាព តាមរយៈការបោះទុនវិនិយោគផលិតជីកសិកម្ម និងទាញយកថាមពលដោយខ្លួនឯងនោះឡើយ ដើម្បីសង្គ្រោះកសិករពីការបោះបង់ចោលរបរស្រែចម្ការ​។