វិស័យទេសចរណ៍

អ្នកជំនាញរំពឹងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសឆែក និងខេត្តព្រះសីហនុ នឹងក្លាយជាមេដែកស្រូបទាញទេសចរអឺរ៉ុបមកកម្ពុជា


ភ្ញៀវទេសចរជនជាតិ ឆែក រាប់រយនាក់ត្រូវបានរំពឹងថា នឹងមកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ជារៀងរាល់សប្តាហ៍ ចាប់ពីចុងខែធ្នូ ខាងមុខនេះតទៅ ក្រោយពីមានការតភ្ជាប់ជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្ររវាងទីក្រុងប្រាក ប្រទេសឆែក មកកាន់ខេត្តព្រះសីហនុ។
វិស័យទេសចរណ៍
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់នេះថា ជាការបើកច្រកទ្វារយុទ្ធសាស្ត្រថ្មី ដើម្បីស្រូបទាញលំហូរភ្ញៀវទេសចរពីតំបន់អឺរ៉ុបកណ្តាលចូលមកកាន់កម្ពុជា ដោយផ្ទាល់ ជាពិសេស គឺក្រុមអ្នកទេសចរ ដែលមានកម្រិតចំណាយខ្ពស់ ព្រមទាំងជាសញ្ញាណវិជ្ជមានស្តែងឱ្យឃើញពីការកើនឡើង នៃទំនុកចិត្តរបស់ទីផ្សារអឺរ៉ុប មកលើកម្ពុជា។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងប្រាករបស់ប្រទេសឆែក មកកាន់ខេត្តព្រះសីហនុកម្ពុជា នៅចុងឆ្នាំនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការស្រូបទាញភ្ញៀវទេសចរពីតំបន់អឺរ៉ុបកណ្តាលមកកាន់កម្ពុជា។ ការតភ្ជាប់ជើងហោះហើរនេះមិនត្រឹមតែជួយផ្សព្វផ្សាយពីតំបន់តំបន់ទេសចរណ៍ឆ្នេរសមុទ្ររបស់កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងអាចលើកម្ពស់វិស័យទេសចរណ៍ ជីវភាពរបស់ពលរដ្ឋ និងសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះស្នើឱ្យប្រតិបត្តិករទេសចរត្រូវត្រៀមលក្ខណៈ និងពង្រីកសេវាកម្ម និងកញ្ចប់ទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែប ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរ។

ជាមួយគ្នានេះ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ជឿជាក់ថា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅតំបន់ឆ្នេរសមុទ្រកម្ពុជា ទៅកាន់តំបន់អឺរ៉ុបនេះ វានឹងក្លាយជាការចាប់ផ្តើមដ៏មានឥទ្ធិពលមួយ ដែលនឹងក្លាយជាកាតាលីករជួយស្រូបទាញភ្ញៀវទេសចរណ៍អឺរ៉ុប ឱ្យងាកមកចាប់អារម្មណ៍លើតំបន់ឆ្នេរ និងកោះដ៏ស្រស់ស្អាតររបស់កម្ពុជា កាន់តែខ្លាំង។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា មានសក្តានុពលសមុទ្រដ៏ធំធេង ប៉ុន្តែការផ្សព្វផ្សាយពីតំបន់កោះដ៏ស្រស់ស្អាតនានា ដូចជាកោះរ៉ុង និងកោះរ៉ុងសន្លឹមជាដើម ហាក់មានកម្រិតនៅឡើយនៅលើឆាកអន្តរជាតិ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ការតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងប្រាក នៃសាធារណរដ្ឋឆែក និងខេត្តព្រះសីហនុនឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៧ ដោយគ្រោងហោះហើរមួយជើងក្នុងមួយសប្តាហ៍ ដែលប្រតិបត្តិការដោយក្រុមហ៊ុន TUI Airways ដោយប្រើយន្តហោះ Boeing 787-8 Dreamliner ឬយន្តហោះប្រភេទប្រហាក់ប្រហែល។ នេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់ទីផ្សារទេសចរអឺរ៉ុប មកលើកម្ពុជា។ តែទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះបានឱ្យដឹងថា ការតភ្ជាប់ជើងហោះហើរត្រង់នេះជាប្រភេទ Charter flights តាមរដូវកាលប៉ុណ្ណោះ ដែលមិនមែនជាជើងហោះហើរពាណិជ្ជកម្មតាមកាលវិភាគនោះទេ។ តែយ៉ាងណា ប្រសិនបើទីផ្សារនេះមានការឆ្លើយតបល្អ និងមានតម្រូវការបន្តនោះ វាអាចជាមូលដ្ឋានសម្រាប់ការពិចារណាពង្រីកទៅជាជើងហោះហើរតាមកាលវិភាគនាពេលអនាគត៕




អត្ថបទបន្ទាប់


SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម-ឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

SDF នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម-ឧស្សាហកម្មធំៗចំនួន ៤ រួមមាន សមាគមភស្តុភា…

តើកម្ពុជា មានមូលដ្ឋានច្បាប់ និងអាទិភាពកម្រិតណាក្នុងការទាមទារទីតាំងដែលថៃ កាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ?

នៅមួយរយៈពេលចុងក្រោយនេះ ភាគីថៃ កំពុងព្យាយាមបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ និងបង្វែរដានពលរដ្ឋខ្លួនឯងតាមរយៈការសាងសង់សំណង់ និងការធ្វើសកម្មភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ