#Acleda Bank

Articles by Tag Acleda Bank

ដំណោះស្រាយសាច់ប្រាក់បន្ទាន់! មានតែគណនីបើកប្រាក់បៀវត្ស នៅធនាគារ អេស៊ីលីដា អាចស្នើកម្ចីបានភ្លាមៗតាមអេស៊ីស៊ូភើអេប

ដោយ​ ​ ខេមបូណូមីស
តម្រូវការសាច់ប្រាក់បន្ទាន់ គឺជារឿងដែលអាចកើតមានឡើងគ្រប់ពេល មិនថាសម្រាប់ចំណាយក្នុងជីវភាពប្រចាំថ្ងៃ ឬសម្រាប់បង្វិលសាច់ប្រាក់ក្នុងអាជីវកម្មនោះឡើយ។ ទោះយ៉ាងណា ក្នុងបរិបទដែល សេវាធនាគារកាន់តែរីកសាយភាយទៅដល់គ្រប់មជ្ឈដ្ឋាន បញ្ហាខ្វះសាច់ប្រាក់បន្ទាន់នេះ ក៏មិនមែនជារឿងពិបាកដោះស្រាយដូចមុនទៀតឡើយ។ ជាក់ស្តែង តាមរយៈ អេស៊ីស៊ូភើអេប របស់ធនាគារអេស៊ីលីដា អតិថិជនដែលជាបុគ្គលិកបម្រើការនៅក្នុងស្ថាប័ន ឬក្រុមហ៊ុនទាំងរដ្ឋ និងឯកជន អាចស្នើសុំឥណទានប្រាក់បៀវត្ស សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបានភ្លាមៗ ងាយស្រួល និងទាន់ពេលវេលា។