#ធនាគារ អេស៊ីលីដា ភីអិលស៊ី

Articles by Tag ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា សហការជាមួយក្រសួងយុត្តិធម៌ ផ្ដល់ការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក

ដោយ​ ​ ខេមបូណូមីស
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងយុត្តិធម៌ នៅថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីអំពីការប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដើម្បីសម្រួល ដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលមានតម្រូវការស្នើសុំព្រឹត្តបត្រថ្កោលទោស បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។