ធនាគារអេស៊ីលីដា

ធនាគារ អេស៊ីលីដា សហការជាមួយក្រសួងយុត្តិធម៌ ផ្ដល់ការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក


ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងយុត្តិធម៌ នៅថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីអំពីការប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដើម្បីសម្រួល ដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលមានតម្រូវការស្នើសុំព្រឹត្តបត្រថ្កោលទោស បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។
ធនាគារ អេស៊ីលីដា សហការជាមួយក្រសួងយុត្តិធម៌ ផ្ដល់ការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក
ដោយ

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម គឹម សន្ដិភាព រដ្ឋលខាធិកាទទួលបន្ទុក​អគ្គនាយកដ្ឋាន​កិច្ចការទោសព្រហ្មទណ្ឌ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងនាមក្រសួងយុត្តិធម៌ និង លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះទៀតសោត​ អាចសម្រេចទៅបាន គឺបន្ទាប់ពី​ទទួល​បានការ​ឯកភាព​របស់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចជ្រើសរើស​យក​ធនាគារ អេស៊ីលីដា ជាធនាគារដៃគូសម្រាប់ប្រតិបត្តិការទូទាត់សេវាស្នើសុំព្រឹត្តបត្រ​ថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ ធនាគារ អេស៊ីលីដា បាន​លើកឡើងថា “ ជាមោទនភាព​ដែលធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈ​នៃការយោគយល់គ្នាជាមួយក្រសួងយុត្តិធម៌ និងប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងការទូទាត់​កម្រៃសេវាស្នើសុំព្រឹត្ត​បត្រថ្កោលទោស។ តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ អតិថិជន និងសាធារណជន ទាំងអស់ អាចទូទាត់កម្រៃសេវាស្នើ​សុំព្រឹត្តបត្រថ្កោល​ទោស​តាមប្រព័ន្ធ​អេឡិចត្រូនិក (E-payment) តាមរយៈការស្កេន KHQR ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់​មជ្ឈដ្ឋាន​អាចធ្វើការទូទាត់​ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់។

លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការនេះ ជាជំហ៊ានថ្មីមួយទៀ​ត​ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធធនាគារនៅក្នុងវិស័យយុត្តាធិការ ដើម្បីបំពេញ​តម្រូវការរបស់អតិថិជន និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដែលបាន​ដើរតួយ៉ាងសំខាន់​ក្នុងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្រមតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល”។

អនុស្សរណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តអភិវឌ្ឍយន្តការព្រឹត្តបត្រថ្កោលទោស តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការប្រើប្រាស់​ប្រព័ន្ធឌីជីថល​ជាយន្តការសម្រាប់បម្រើសេវាសាធារណៈ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងកាត់បន្ថយការចំណាយ​ថវិកាសម្រាប់បម្រើ​សេចក្តីត្រូវការ​របស់សាធារណជន ដែលមានតម្រូវការព្រឹត្តបត្រថ្កោលទោស ស្របតាមគតិបណ្ឌិត​ណែនាំដ៏​ប្រពៃថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជនកម្ពុជាទូទៅ។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្ម​សរុប​ប្រមាណ ៩,៤ពាន់លានដុល្លារ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ ជាមួយគ្នានេះ សមតុល្យ​ឥណទានសរុប​របស់ធនាគារអេស៊ីលីដា មានប្រមាណ ៦,៥ ពាន់លានដុល្លារ, ប្រាក់បញ្ញើមានជាង ៦,៩ពាន់លានដុល្លារ និងអតិថិជន​សរុប​មានដល់ទៅជាង ៤លាន​៤សែននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាឡនលំដាប់ពិភពលោក C.MICHAEL LONDON HAIRDRESSING បានមកដល់កម្ពុជាហើយ!

ព័ត៌មាន
ពិធីបើកសម្ពោធជាផ្លូវការ សាឡនលំដាប់ពិភពលោក C.MICHAEL LONDON HAIRDRESSING បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរាជទូតចក្រភ…

កម្ពុជា-ថៃ ឯកភាពគ្នាបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

ព័ត៌មាន
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសថៃ ដែលទើបបញ្ចប់ថ្មីៗ ទទួលបានលទ្ធផលផ្លែផ្កាគួរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ