#ទុនបម្រុងអន្តរជាតិ

Articles by Tag ទុនបម្រុងអន្តរជាតិ

អ្នកជំនាញពន្យល់អ្វីខ្លះ ខណៈទុនបម្រុងអន្តរជាតិកម្ពុជាធ្លាក់ចុះជាង១០% នៅត្រីមាសទី៣ ឆ្នាំ២០២២នេះ?

ដោយ​ សោម ស្រីពេជ្រ
ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងងើបឡើងវិញ តាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ, គម្រោងសាងសង់, គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម និងការបន្តកើនឡើងនូវផលិកម្មក្នុងស្រុក ស្របពេលដែលការនាំចេញបន្តមានកំណើនល្អ បើទោះបីជាស្ថិតក្រោមសម្ពាធមិនច្បាស់លាស់ពីខាងក្រៅក្ដី។ ប៉ុន្ដែ បើមើលទៅលើទុនបម្រុងអន្តរជាតិរបស់កម្ពុជាវិញ នៅត្រីមាសទី៣ ឆ្នាំ២០២២នេះ មានចំនួនសរុបត្រឹមតែប្រមាណជិត១៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ មានការធ្លាក់ចុះជាង ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។