#ការនាំចេញ

Articles by Tag ការនាំចេញ

អ្នកជំនាញព្រមានពីការថយចុះការបញ្ជាទិញក្នុងវិស័យកាត់ដេរ ទោះនៅ៩ខែឆ្នាំនេះការនាំចេញនៅរក្សាកំណើន២ខ្ទង់ក្ដី

ដោយ​ ខន ណារី
ទោះបីជាការនាំចេញផលិតផលក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅតែរក្សាបានកំណើន២ខ្ទង់នៅ៩ខែឆ្នាំនេះក្ដី ប៉ុន្ដែ អ្នកជំនាញនៅក្នុងឧស្សាហកម្មនេះ បានមើលឃើញថា ការបញ្ជាទិញទំនិញក្នុងវិស័យនេះ នៅប៉ុន្មានខែទៅមុខទៀត ឬនៅដើមឆ្នាំក្រោយកំពុងប្រឈមមុខនឹងការថយចុះ ដ្បិតថា ស្ថានភាពនៃទីផ្សារពិភពលោក ពិសេសនៅអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារធំរបស់កម្ពុជានោះកំពុងជួបញ្ហារង្គោះរង្គើសេដ្ឋកិច្ចកាន់ខ្លាំង ដូចជាវិបត្តិថាមពល និងអតិផរណាកើនខ្ពស់ជាដើម។