កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

តើនៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលលោក ត្រាំ គ្រោងចុះហត្ថលេខានិយាយពីបញ្ហាអ្វីខ្លះ?


មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានបង្ហើបថា កិច្ចព្រមព្រៀងដែលអាម៉េរិក និងអ៊ីរ៉ង់ជិតឈានដល់ការចុះហត្ថលេខានោះ គឺផ្ដោតសំខាន់លើការអនុវត្តបទឈប់បាញ់រយៈពេល៦០ថ្ងៃ ហើយនៅក្នុងអំឡុងពេលនោះច្រកសមុទ្រ ហ័រម៉ូស នឹងត្រូវបើកឡើងវិញ អ៊ីរ៉ង់នឹងអាចលក់ប្រេងបានដោយសេរី ហើយភាគីទាំងពីរនឹងចាប់ផ្តើមការចរចា ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។ កិច្ចព្រមព្រៀងបន្ទាន់នេះនឹងជួយបញ្ចៀសការរីករាលដាលនៃសង្គ្រាម និងកាត់បន្ថយសម្ពាធលើការផ្គត់ផ្គង់ប្រេងសកល។
កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
ដោយ

ទោះជាយ៉ាងណាគេនៅមិនទាន់ច្បាស់នៅឡើយទេថា តើវាអាចនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ឆ្លើយតបនឹងការទាមទាររឿងនុយក្លេអ៊ែរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឬយ៉ាងណា?
មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានឱ្យដឹងថា អារិក និងអ៊ីរ៉ង់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៦០ថ្ងៃ និងអាចពង្រីកពេលវេលាយូរជាងនេះបន្ថែមទៀតតាមការចាំបាច់។ នៅក្នុងអំឡុងពេល៦០ថ្ងៃនេះ ច្រកសមុទ្រហ័រម៉ូស នឹងត្រូវបើកឱ្យធ្វើដំណើរចេញ-ចូលឡើងវិញដោយគ្មានការបង់ប្រាក់ ហើយអ៊ីរ៉ង់នឹងយល់ព្រមបោសសម្អាតមីន ដែលខ្លួនបានដាក់ពង្រាយនៅក្នុងច្រកសមុទ្រនេះ ដើម្បីឱ្យនាវាឆ្លងកាត់ដោយសេរី។ ជាថ្នូរអាម៉េរិកនឹងដកការឡោមព័ទ្ធបិទផ្លូវចេញចូលកំពង់ផែរបស់អ៊ីរ៉ង់ និងលើកលែងទណ្ឌកម្មមួយផ្នែក ដើម្បីឱ្យអ៊ីរ៉ង់អាចលក់ប្រេងបានដោយសេរី។
ពាក់ព័ន្ធបញ្ហាកម្មវិធីនុយក្លេអ៊ែ អ៊ីរ៉ង់ត្រូវតែប្ដេជ្ញាចិត្តមិនបន្តកម្មវិធីអាវុធនុយក្លេអ៊ែ ផ្អាកការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម និងយល់ព្រមដកស្តុក ក៏ដូចជាបោះបង់ចោលសម្ភារៈនុយក្លេអ៊ែចេញពីប្រទេសរបស់ខ្លួន។ ប៉ុន្តែកងកម្លាំងអាម៉េរិកដែលបានចល័តចូលទៅក្នុងតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗនេះ នឹងបន្តស្ថិតនៅទីនោះរយៈពេល៦០ថ្ងៃនេះ ហើយនឹងដកថយវិញនៅពេលកិច្ចព្រមព្រៀងដំណាក់កាលចុងក្រោយត្រូវបានបញ្ចប់។
ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងខាងលើ ក៏បានរាប់បញ្ចូលទាំងការបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡានៅលីបង់ផងដែរ។ ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានសម្តែងការព្រួយបារម្ភអំពីលក្ខខណ្ឌមួយចំនួន នៃកិច្ចព្រមព្រៀងក្នុងអំឡុងពេលជជែកគ្នាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ កន្លងទៅ។
ទោះជាយ៉ាងណា មន្ត្រីអាម៉េរិកបានបញ្ជាក់ថា នេះមិនមែនជាបទឈប់បាញ់ ដែលផ្តល់ផលចំណេញតែម្ខាងនោះទេ ប្រសិនបើក្រុមហេសប៊ូឡា នៅតែព្យាយាមប្រមូលផ្តុំអាវុធ ឬញុះញង់ឱ្យមានការវាយប្រហារ អ៊ីស្រាអែលមានសិទ្ធិពេញលេញក្នុងការចាត់វិធានការវាយបកវិញភ្លាមៗ ដោយលោកបានសង្កត់ធ្ងន់ថា ប្រសិនបើក្រុមហេសប៊ូឡាបង្ហាញឥរិយាបថល្អ អ៊ីស្រាអែល ក៏នឹងមានឥរិយាបថល្អដូចគ្នា។
ដោយឡែក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានផ្ញើសារណែនាំទៅកាន់ក្រុមចរចារបស់លោកថា មិនត្រូវប្រញាប់ប្រញាល់ខ្លាំងពេកក្នុងការសម្រេចកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នោះទេ ពោលគឺត្រូវធ្វើវាឱ្យបានត្រឹមត្រូវបំផុត ដើម្បីបញ្ចៀសរាល់កំហុសឆ្គងផ្សេងៗ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


កងឆ្មាំសមុទ្រតៃវ៉ាន់ និងចិនប្រឈមមុខដាក់គ្នាយ៉ាងក្ដៅគគុកនៅសមុទ្រចិនខាងត្បូង

ឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់ និងចិនបានប្រឈមមុខដាក់គ្នាយ៉ាងតានតឹងអស់រយៈពេល២ថ្ងៃមកហើយ នៅក្បែរកោះ ប្រាថាស ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់នៅភា…

ថៃ ​ប្រាប់កម្ពុជា កុំឱ្យលើកពីបញ្ហាខ្លួនរំលោភបំពាននៅ UN តែកម្ពុជាថា ទាល់តែយោធាថៃ ឈប់រំលោភបំពានកម្ពុជា

លោក ស៊ីហាសាក់ ភួងកេតកែវ បានព្រមានកម្ពុជា កុំឱ្យប្រើប្រាស់វេទិកាអន្តរជាតិ ជាពិសេស​វេទិកា​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ