កងឆ្មាំសមុទ្រតៃវ៉ាន់

កងឆ្មាំសមុទ្រតៃវ៉ាន់ និងចិនប្រឈមមុខដាក់គ្នាយ៉ាងក្ដៅគគុកនៅសមុទ្រចិនខាងត្បូង


ឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់ និងចិនបានប្រឈមមុខដាក់គ្នាយ៉ាងតានតឹងអស់រយៈពេល២ថ្ងៃមកហើយ នៅក្បែរកោះ ប្រាថាស ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់នៅភាគខាងជើង នៃសមុទ្រចិនខាងត្បូង។ ទីភ្នាក់ងារព័ត៌មាន CNBC បានរាយការណ៍ថា ទីក្រុងប៉េកាំងតែងតែអះអាងឥតឈប់ឈរថា កោះតៃវ៉ាន់ ដែលគ្រប់គ្រងខ្លួនឯងតាមបែបប្រជាធិបតេយ្យ គឺជាទឹកដីរបស់ចិន ប៉ុន្តែការអះអាងនេះត្រូវបានរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធយ៉ាងដាច់អហង្ការរហូតមក។
បណ្តាក្រុមហ៊ុននៅអាស៊ាន
ដោយ

ប្រទេសចិនកំពុងបង្កើនសម្ពាធលើកោះតៃវ៉ាន់កាន់តែខ្លាំងឡើង តាមរយៈការចល័តកម្លាំងយោធាបន្ថែមនៅជុំវិញកោះនេះ។ ជាមួយគ្នានេះ ក្រុងតៃប៉ិ ក៏កំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់បំផុតចំពោះរាល់សកម្មភាពយោធារបស់ចិន ក្រោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានពិភាក្សាអំពីបញ្ហាកោះតៃវ៉ាន់ ជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ។
ឆ្មាំសមុទ្រតៃវ៉ាន់បានគូសបញ្ជាក់កាលពីថ្ងៃទី២៣ ខែឧសភា ថា ពួកគេបានប្រទះឃើញនាវាឆ្មាំសមុទ្រចិនមួយគ្រឿងកំពុងបើកបរតម្រង់ឆ្ពោះទៅកាន់កោះ ប្រាថាស។ ភ្លាមៗនោះ កងឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់បានបញ្ជូននាវាល្បាតល្បឿនលឿនរបស់ខ្លួន ដើម្បីចេញទៅស្ទាក់ចាប់ និងប្រកាសព្រមាន ដែលជាហេតុធ្វើឱ្យភាគីទាំងពីរប្រឈមមុខដាក់គ្នា និងតវ៉ាគ្នាយ៉ាងក្ដៅគគុកតាមរយៈវិទ្យុទាក់ទងជុំវិញបញ្ហាអធិបតេយ្យភាព។
ពាក់ព័ន្ធបញ្ហានេះភាគីចិនបានអះអាងថា កងនាវារបស់ខ្លួនកំពុងបំពេញបេសកកម្មជាធម្មតា ហើយចិនមានអធិបតេយ្យភាព និងយុត្តាធិការទាំងស្រុងលើកោះ ប្រាថាស នេះ។ ចំណែកភាគីកោះតៃវ៉ាន់ឯណោះវិញបានវាយបកតាមវិទ្យុទាក់ទងវិញថា សូមកុំបំផ្លាញសន្តិភាព អ្នកគួរតែដកថយត្រឡប់ទៅវិញ ហើយប្ដេជ្ញាចិត្តរក្សាលទ្ធិប្រជាធិបតេយ្យ ដែលជាវិធីសាស្ត្រដ៏ត្រឹមត្រូវបំផុតក្នុងការបម្រើជាតិរបស់អ្នក។ ពាក់ព័ន្ធនឹងករណីនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មិនទាន់បានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់សារ0ព័ត៌មាន CNBC នៅឡើយទេ។
គួរបញ្ជាក់ថា កោះ ប្រាថាស គឺជាកោះឧទ្យានជាតិដ៏តូចមួយរបស់តៃវ៉ាន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឆ្មាំសមុទ្រ ហើយពុំមានការដាក់ពង្រាយកងទ័ពការពាររឹងមាំនោះឡើយ។ អ្នកជំនាញខាងសន្តិសុខភូមិសាស្ត្រនយោបាយបានមើលឃើញថា បណ្ដុំកោះ ប្រាថាស ដែលស្ថិតនៅភាគខាងត្បូងចន្លោះកោះតៃវ៉ាន់ និងកោះហុងកុងនេះមានហានិភ័យខ្ពស់បំផុតក្នុងការរងការវាយប្រហារពីចិន ដោយសារវាមានចម្ងាយឆ្ងាយពីកោះធំរបស់តៃវ៉ាន់ប្រហែលជាង៤០០គីឡូម៉ែត្រ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ទុរេននៅវៀតណាម កំពុងចាល់ពេញទីផ្សារដោយសារមានការហូរចូលពីថៃ ដែលធ្វើឱ្យតម្លៃដាំក្បាលចុះយ៉ាងគំហុក

ទុរេននៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ កំពុងជន់ជោរយ៉ាងខ្លាំង ទាំងនៅតាមចម្ការ និងនៅលើទីផ្សារក្នុងស្រុក។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន…

តើនៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលលោក ត្រាំ គ្រោងចុះហត្ថលេខានិយាយពីបញ្ហាអ្វីខ្លះ?

មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានបង្ហើបថា កិច្ចព្រមព្រៀងដែលអាម៉េរិក និងអ៊ីរ៉ង់ជិតឈានដល់ការចុះហត្ថលេខានោះ គឺផ្ដោតសំខាន់លើការអនុវត្តបទឈប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ