ទុរេននៅវៀតណាម

ទុរេននៅវៀតណាម កំពុងចាល់ពេញទីផ្សារដោយសារមានការហូរចូលពីថៃ ដែលធ្វើឱ្យតម្លៃដាំក្បាលចុះយ៉ាងគំហុក


ទុរេននៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ កំពុងជន់ជោរយ៉ាងខ្លាំង ទាំងនៅតាមចម្ការ និងនៅលើទីផ្សារក្នុងស្រុក។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅទីក្រុងហូជីមិញ នាពេលនេះ តម្លៃទុរេនលក់រាយបានធ្លាក់ចុះមកនៅត្រឹមរង្វង់១,៥ ទៅ២,២ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម មានការធ្លាក់ចុះប្រមាណ ៥០% បើធៀបនឹងតម្លៃទុរេនក្នុងអំឡុងខែដូចគ្នានេះកាលពីឆ្នាំ២០២៥។
ទុរេននៅវៀតណាម
ដោយ

នៅតាមតូបលក់ដូរតាមចិញ្ចើមផ្លូវ និងតាមផ្សារទំនើបនានា ក្នុងទីក្រុងហូជីមិញ ផ្លែទុរេនកំពុងក្លាយជាផ្លែឈើ ដែលមានតម្លៃធូរថ្លៃបំផុត ដោយអតិថិជនអាចរកទិញបានក្នុងតម្លៃចន្លោះពី១,៥ ទៅ២ដុល្លារក្នុង១គីឡូក្រាមតែប៉ុណ្ណោះ មានការធ្លាក់ចុះប្រមាណ ៥០% បើធៀបនឹងតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ដោយសារទុរេនធ្លាក់ថ្លៃខ្លាំងបែបនេះ អ្នកលក់ផ្លែឈើមួយចំនួននៅក្នុងទីក្រុងហូជីមិញ បានផ្អាកលក់ផ្លែឈើផ្សេងទៀតជាបណ្តោះអាសន្ន ដូចជា ឪឡឹក ឬក្រូចថ្លុងជាដើម ហើយងាកមកលក់ផ្លែទុរេនជំនួសវិញ។ ទោះជាយ៉ាងណា ដោយសារតែទុរេនមានតម្លៃថោកពេក ហើយអ្នកលក់ ក៏មានការប្រកួតប្រជែងគ្នាច្រើន បានធ្វើឱ្យប្រាក់ចំណូលដែលទទួលបានមិនសូវកាក់កបនោះទេ។
អ្នកលក់ផ្លែទុរេនម្នាក់នៅវៀតណាម បានរៀបរាប់ថា នៅពេលដែលទុរេនសម្បូរហូរហៀរពេក ទីផ្សារលក់ចេញមិនទាន់នោះទេ ធ្វើឱ្យទុរេនខ្លះត្រូវទុំជោរជ្រុល ដែលជាហេតុនាំឱ្យតម្លៃកាន់តែធ្លាក់ថ្លៃថែមទៀត»។
សមាគមផ្លែឈើ និងបន្លែវៀតណាម បានគូសបញ្ជាក់ថា តម្លៃផ្លែទុរេនបានធ្លាក់ចុះយ៉ាងគំហុកនៅប៉ុន្មានខែថ្មីៗនេះ ដោយសារតែការនាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំបំផុតបានថយចុះ។ ទន្ទឹមនឹងនេះ តំបន់ដីសណ្តទន្លេមេគង្គ ក៏បានឈានចូលដល់រដូវប្រមូលផលពេញទំហឹង ខណៈដែលការនាំចូលទុរេនពីប្រទេសថៃ ក៏មានចំនួនច្រើន ដែលធ្វើឱ្យការផ្គត់ផ្គង់នៅលើទីផ្សារមានការលើសតម្រូវការ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន គ្រោងបើកដំណើរការព្រែកជីក ភីងលូ ដែលតភ្ជាប់តំបន់អាស៊ាន និងពិភពលោកតម្លៃ១០ពាន់លានដុល្លារនៅចុងឆ្នាំនេះ

ចិន កំពុងត្រៀមបើកដំណើរការសាកល្បងព្រែកជីក ភីងលូ ​លឿនជាងការ​រំពឹង​ទុកនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ ខណៈគម្រោងដ៏មហិមានេះត្រូវបានគេចាត់ទុកថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ