#ការនាំចេញ ​

Articles by Tag ការនាំចេញ ​

ការនាំចេញដំឡូងមីបន្ដកំណើនខ្ពស់ ស្របពេលការនាំចេញកសិផលសំខាន់ៗជាច្រើនទៀតធ្លាក់ចុះ, តើមកពីហេតុអ្វី?

ដោយ​ សោម ស្រីពេជ្រ
មន្ត្រីជាន់ខ្ពស់កសិកម្ម អះអាងថា ទីផ្សារនាំចេញដំឡូមីនៅរយៈពេលចុងក្រោយនេះ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈតម្លៃវិញក៏មានភាពល្អប្រសើរផងដែរ។ ជាក់ស្តែង តាមរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា នៅរយៈពេល៧ខែឆ្នាំ២០២២នេះ ការនាំចេញដំឡូងមីស្រស់កម្ពុជាសម្រេចបានចំនួនជាង ៨៤ម៉ឺនតោន កើនឡើងដល់ទៅ ១០០% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញចំណិតដំឡូងមីក្រៀមសម្រេចបានចំនួនជាង ១លាន៥សែនតោន កើនឡើងជាង ២៥% និងការនាំចេញម្សៅដំឡូងមីមានចំនួនជាង ៥ម៉ឺនតោន កើនឡើងចំនួន ១០០% ផងដែរ ។