វិបត្តិកូវីដ-១៩ ចិន

ទីផ្សារភាគហ៊ុននៃក្រុមហ៊ុនល្បែងធំៗនៅម៉ាកាវរង្គោះរង្គើខ្លាំង ក្រោយទីក្រុងនេះបិទខ្ទប់កាស៊ីណូ ដោយសារតែកូវីដ១៩រាតត្បាត


ទីក្រុងម៉ាកាវនៃប្រទេសចិនបានបិទខ្ទប់កាស៊ីណូទាំងអស់របស់ខ្លួននៅថ្ងៃចន្ទនេះ ដែលជាការបិទខ្ទប់ជាលើកដំបូងហើយតាំងពីមានការផ្ទុះឆ្លងរាតត្បាតកូវីដ១៩ នៅក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ។ ការបិទខ្ទប់ទីក្រុងដែលជាសម្បុកកាស៊ីណូមួយនេះ បានធ្វើឱ្យទីផ្សារភាគហ៊ុននៅក្នុងក្រុមហ៊ុនល្បែងធំៗបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃករណីឆ្លងកូវីដ១៩ ដែលកំពុងរីករាលដាលដ៏អាក្រក់បំផុតនៅក្នុងទីក្រុងម៉ាកាវ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទីផ្សារភាគហ៊ុនល្បែងធំៗនៅម៉ាកាវត្រូវបានបិទខ្ទប់កាស៊ីណូ ដោយសារតែកូវីដ១៩រាតត្បាត
ដោយ

កាស៊ីណូ​សរុប ៣០ កន្លែង និង​អាជីវកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​ម៉ា​កាវ​នឹង​បិទ​ខ្ទប់​រយៈពេល​មួ​យស​ប្តា​ហ៍ ខណៈ​ដែល​ប្រជាពលរដ្ឋ​មូលដ្ឋាន​ត្រូវ​បាន​បញ្ជា​ឱ្យ​ស្នាក់​នៅ​តាម​ផ្ទះ​របស់​ខ្លួន ទោះបីជា​ការ​ធ្វើ​ដំណើរ​រយៈពេល​ខ្លី​សម្រាប់​សេវាកម្ម​សំខាន់​ៗ​ត្រូវ​បាន​អនុញ្ញាត​ក៏​ដោយ​។

រដ្ឋាភិបាល​ក្រុង​ម៉ា​កាវ​បាន​និយាយ​ថា ចាប់ពី​ពេល​នេះ​ទៅ​នៅ​ក្នុង​រយៈពេល​១​ស​ប្ដា​ហ៍​នេះ​ប៉ូលិស​នឹង​តាមដាន​លំហូរ​នៃ​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​ខាងក្រៅ ហើយ​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​នឹង​ត្រូវធ្វើ​ទៅ​លើ​អ្នក​ណា ដែល​មិន​ព្រម​ធ្វើ​តាម ឬ​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​។

ទោះបីជា​កាស៊ីណូ​ជា​ច្រើន​បាន​ផ្អាក​ដំណើរការ ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​រយៈពេល ៣ ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ដោយ​គ្រាន់តែ​រក្សា​ទុក​បុគ្គលិក​តិចតួច​ក៏​ដោយ ប៉ុន្តែ​វិធានការ​កាន់តែ​តឹងរ៉ឹង​បាន​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​វិនិយោគិន​យ៉ាង​ខ្លាំង​។ អ្នកវិភាគ​មួយ​ចំនួន​បាន​ព្យាករណ៍​ថា ការ​ងើប​រើ​ឡើង​វិញ​នូវ​ប្រាក់​ចំណូល​ពី​អាជីវកម្ម​ល្បែង​នៅ​ម៉ា​កាវ​អាច​នឹង​មិន​ទាន់​ងើបឡើង​វិញ​បាន​ឡើយ រហូត​ដល់​ចុង​ត្រីមាស​ទី ៣ ឬ​ក៏​ក្នុងអំឡុងពេល​ត្រីមាស​ទី ៤ នៃ​ឆ្នាំ​នេះ​។

ស្រប​ពេល​ដែល កាល​ស៊ី​ណូ​ទាំងអស់​ត្រូវ​បាន​បិទ គេ​សង្កេត​ឃើញ​ថា ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ធំ​ៗ​នៅ​ម៉ា​កាវ​បាន​រអិល​ធ្លាក់​ចុះ​បន្ដកន្ទុយ​គ្នា​តែ​ម្ដង​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​។ តួយ៉ាង ភាគហ៊ុន​ក្រុមហ៊ុន​កាស៊ីណូ Sands China បាន​ធ្លាក់​ចុះ ៩% ខណៈ​ដែល​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Melco International ក្រុមហ៊ុន Wynn Macau ក្រុមហ៊ុន SJM ក្រុមហ៊ុន Galaxy និង​ក្រុមហ៊ុន MGM China បាន​ធ្លាក់​ចុះ​ចន្លោះ​ពី ៦% ទៅ ៧%​ផង​ដែរ​។

ទីក្រុង​ម៉ា​កាវ​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ប្រហែល ១ ៥០០ នាក់​ក្នុង​មួយ​ថ្ងៃ ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​មក​។ មនុស្ស​ប្រហែល ១៩ ០០០ នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​«​គ្មាន​ជំងឺ​កូ​វី​ដ​» ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ចិន ដែល​មាន​បំណង​លុប​បំបាត់​ការ​ផ្ទុះ​ឡើង​ទាំងអស់​នៃ​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា កាស៊ីណូ​នៅ​ម៉ា​កាវ​ត្រូវ​បាន​បិទ​ម្ដង​រួច​ហើយ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​សម្រាប់​រយៈពេល ១៥ ថ្ងៃ អំឡុង​ពេល​នៃ​ការ​ចូលលុក​លុយ​ខ្លាំងក្លា​ជា​លើក​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ឧស្សាហកម្ម​ល្បែង​នេះ បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​ភាគច្រើន​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ព្រមទាំង​ផ្ដល់​ប្រាក់​ចំណូល​ជាង ៨០% ដល់​អាជ្ញាធរ​ទីក្រុង​នេះ​ផង​ដែរ​។

បច្ចុប្បន្ន មាន​ជាង ៩០%​ហើយ នៃ​ចំនួន​ប្រជាពលរដ្ឋ ៦០ ម៉ឺន​នាក់​នៅ​ក្នុង​ទីក្រុង​ម៉ា​កាវ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​នេះ​គឺជា​លើក​ទី​មួយ​ហើយ ដែល​ទីក្រុង​នេះ​ត្រូវ​ប្រឈម​មុខជា​មួយ​មេរោគ​បំប្លែង​ថ្មី Omicron ដែល​បាន​និង​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​៕

អត្ថបទ​៖ សុខ ជា




អត្ថបទបន្ទាប់


ទីក្រុងសៀងហៃចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំឡើងវិញហើយ ក្រោយពីទើបតែបានដកការរឹតបន្ដឹងមានមួយរយៈពេលខ្លី

ព័ត៌មាន
ប្រទេសចិនទើបតែចាប់ផ្តើមបើកទ្វារប្រទេសឡើងវិញមិនទាន់បានប៉ុន្មានផង ឥឡូវនេះ កំពុងអនុវត្តវិធានការទប់ស្កាត់មេរោគកូវីដ១៩ដ៏តឹងរ៉ឹងរបស់ខ្លួនឡ…

ចិនចុះកិច្ចព្រមព្រៀងទិញឧស្ម័នធម្មជាតិរាវរយៈពេលវែង ដើម្បីធានាសន្តិសុខថាមពលនាពេលអនាគត

ព័ត៌មាន
នៅពេលដែលមានការប្រកួតប្រជែងជាសកលសម្រាប់ឧស្ម័នធម្មជាតិរាវកាន់តែខ្លាំងឡើងដោយសារបញ្ហាសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន ប្រទេសចិនកំពុងងាកទៅរកការចុះក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ