ស្ថានភាពកូវីដ១៩នៅចិន

ចិន បង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ចំពោះជំងឺកូវីដ-១៩ ខណៈបុណ្យចូលឆ្នាំចិនខិតចូលមកដល់


ទីក្រុងមួយចំនួនរបស់ចិនបានប្រកាសអាសន្នឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីជំងឺកូវីដ-១៩ ខណៈដែលរដូវកាលធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បាននិងកំពុងចាប់ផ្តើមពីថ្ងៃចន្ទសប្ដាហ៍នេះតទៅហើយ។ អ្នកធ្វើដំណើរទាំងអស់ត្រូវបានអាជ្ញាធរតម្រូវឱ្យរាយការណ៍អំពីការធ្វើដំណើររបស់ពួកគេមុនប៉ុន្មានថ្ងៃនៃការវិលត្រឡប់របស់ពួកគេ ខណៈមេរោគបំប្លែង អូមីក្រុង បានលុកលុយចូលដល់តំបន់ជាច្រើនទៀតរួមទាំងទីក្រុងប៉េកាំងផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិជាច្រើន។
គ្រូពេទ្យចិនកំពុងយកសំណាកដើម្បីពិនិត្យរកមេរោគ
ដោយ

អាជ្ញាធរ​ចិន​បាន​ព្រមាន​ថា មេរោគ​អូ​មី​ក្រុង​ដែល​ឆ្លង​ខ្លាំង​នឹង​បន្ថែម​ហានិភ័យ​កាន់តែ​ខ្ពស់​សម្រាប់​ប្រទេស​ចិន ខណៈ​ដែល​មនុស្ស​ម្នា​រាប់រយ​លាន​នាក់​នៅ​ក្នុង​ប្រទេស​នេះ នឹង​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ចិន​នៅ​ថ្ងៃ​ឈប់​សម្រាក​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែល​ខិតចូល​មក​ដល់​នៅ​ចុងខែ​នេះ​។

អាជ្ញាធរ​ចិន​ក៏​កំពុង​ដាក់​ចេញ​វិធានការ​ជា​បន្ដបន្ទាប់​ដែរ ដើម្បី​ត្រៀម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នេះ ដោយ​អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ចាំបាច់​ត្រូវ​រាយការណ៍​ទៅ​កាន់​សហគមន៍ និយោជក ឬ​សណ្ឋាគារ​អំពី​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ឱ្យ​បាន​បី​ថ្ងៃមុន​ទៅ​ដល់​កន្លែង​ដែល​ពួក​គេ​ចង់​ធ្វើ​ដំណើរ​ទៅ​នោះ​។ ទន្ទឹម​នេះ តំបន់​ខ្លះ​ទៀត ដែល​អ្នកដំណើរ​ចង់ទៅ​កម្សាន្ដ គួរតែ​មាន​តម្រូវ​ឲ្យ​បំពេញ​ទម្រង់​ឌី​ជី​ថ​លតា​ម​អ៊ី​ន​ធី​ណិ​ត រួម​ទាំង​លិខិតបញ្ជាក់​សុខភាព​របស់​ពួក​គេ និង​ព័ត៌មាន​លម្អិត​អំពី​ការ​ធ្វើ​ដំណើរ​ជា​មុន​ផង​ដែរ​។

សូម​ជម្រាប​ថា កាលពី​ចុង​ស​ប្តា​ហ៍​នេះ រដ្ឋធានី​ប៉េ​កាំ​ង និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​រក​ឃើញ​ករណី​អូ​មី​ក្រុង​ឆ្លង​ចូល​ក្នុង​សហគមន៍​មួយ​ករណី​ហើយ​។ រហូត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់​ខេត្ត និង​ក្រុង​ចំនួន ៥ ក្នុង​ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការ​ឆ្លង​មេរោគ អូ​មី​ក្រុង ខណៈ​ដែល​ខេត្ត​ចំនួន ១៤ បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​ប្រភេទ​ផ្សេង​ៗ​គ្នា ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​មក​ពី​បរទេស​។

ប្រទេស​ចិន​មិន​ទាន់​បង្ហាញ​សញ្ញា​រឹង​មាំ​ណាមួយ​នៃ​ការ​ផ្លាស់​ប្តូរ​គោលការណ៍​ណែនាំ​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នៅ​ក្នុងស្រុក​ឲ្យ​បាន​ឆាប់រហ័ស​នោះ​ទេ បើ​ទោះបីជា​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ខ្ពស់​ដល់​ទៅ​ជាង ៨៦​ភាគរយ​ក៏​ដោយ​។ ករណី​ឆ្លង​កូ​វី​ដ​១៩​កំពុង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​នៅ​ក្នុង ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉េ​កាំ​ង​នៅ​ដើមខែ​កុម្ភៈ​ខាង​មុខ​នេះ​។ ទោះ​យ៉ាងណាមិញ រដ្ឋាភិបាល​ក្នុង​តំបន់​ជា​ច្រើន​បាន​ណែនាំ​រួច​ហើយ ដោយ​ហាម​ពលរដ្ឋ​ចាក​ចេញពី​ទីក្រុង បើ​មិន​ចាំបាច់​ធ្វើ​ដំណើរ​នៅ​អំឡុង​ពេល​វិស្សមកាល​នេះ ខណៈ​ដែល​ជើងហោះហើរ​អន្តរជាតិ និង​ក្នុងស្រុក​រាប់​ពាន់​ក្រុមហ៊ុន​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ​។

ប្រទេស​ចិន​គិត​ត្រឹម​ថ្ងៃ​ទី​១៦ មក​រា មាន​អ្នក​ឆ្លង​ថ្មី​ក្នុងស្រុក​នៅ​ចិន​ចំនួន ១៦៣​ករណី និង​មិន​មាន​អ្នក​ស្លាប់​ថ្មី​ទេ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​កើន​នៅ​ចិន​កើន​ដល់​ដល់​ជាង ១​សែន​ករណី ខណៈ​អ្នក​ស្លាប់​សរុប​មាន​ជាង ៤​ពាន់​៦​រយ​នាក់​៕

អត្ថបទ ស៊ើង និមល់ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ Oxfam អំពាវនាវរដ្ឋយកពន្ធពីមហាសេដ្ឋីពិភពលោកឲ្យច្រើន ដើម្បីយកប្រាក់ទិញវ៉ាក់សាំងជួយប្រទេសក្រីក្រ

ព័ត៌មាន
អង្គការប្រឆាំងភាពក្រីក្រ Oxfam បានអំពាវនាវដល់រដ្ឋាភិបាលនានាឱ្យយកពន្ធជាកញ្ចប់តែលើកប៉ុណ្ណោះ ក្នុងអត្រា ៩៩ភាគរយនៃប្រាក់ចំណេញរបស់មហាសេដ្ឋីពិភ…

រដ្ឋាភិបាលថៃបានដាក់គោលដៅចំនួន ៣ ដើម្បីប្រមូលចំណូលបន្ថែម ដើម្បីគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលថៃបានដាក់គោលដៅចំនួន ៣ ដើម្បីប្រមូលចំណូលបន្ថែមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ សេដ្ឋកិច្ច ប្រទេសថៃបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ