#កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»

Articles by Tag កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»

សម្ដេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្ននឹងមេរោគបំប្លែងថ្មី «អូមីក្រុង» តែកុំស្លន់ស្លោជ្រុល

ដោយ​ ខន ណារី
ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈវីរុសបំប្លែងថ្មីនេះទើបរកឃើញករណីដំបូង នៅកម្ពុជា លើស្រ្តីជនជាតិខ្មែរម្នាក់ ដែលទើបត្រឡប់មកពីប្រទេសហ្គាណា។ ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការប្រុងប្រយ័ត្នត្រូវតែមាន តែយ៉ាងណាមិនត្រូវភ័យស្លន់ស្លោជ្រុលពេកទេ ព្រោះការភ័យខ្លាចជ្រុលធ្វើឲ្យមានការវាយតម្លៃខុស។