#អាល្លឺម៉ង់

Articles by Tag អាល្លឺម៉ង់

អាល្លឺម៉ង់បានបោះនុយដ៏ធំ ដើម្បីស្ទូចយករោងចក្រផលិតបន្ទះឈីបតៃវ៉ាន់ TSMC មកតាំងមូលដ្ឋាននៅប្រទេសខ្លួន

ដោយ​ ​ ខេមបូណូមីស
ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC កាលពីថ្ងៃអង្គារបានសន្យាថា នឹងបញ្ចេញទុន ៣ពាន់៨រយលានដុល្លារសម្រាប់រោងចក្រមួយនៅប្រទេសអាល្លឺម៉ង់ ដែលជារោងចក្រដំបូងគេនៅតំបន់អឺរ៉ុបរបស់ក្រុមហ៊ុននេះ និងទទួលបានប្រយោជន៍ជាច្រើនពីការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ខណៈក្រុមហ៊ុនតៃវ៉ាន់មួយនេះ គ្រោងនឹងចំណាយទុនវិនិយោគដល់ ១១ពាន់លានដុល្លារប្រាក់សម្រាប់រោងចក្រផលិតបន្ទះឈីបនៅអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួន។