ដោយ
ខេមបូណូមីស
របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នរយៈពេល៦ខែបន្ថែមទៀត ចំពេលដែលប្រជាជាតិនេះកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមឧទ្ទាម ទោះបីជាមានក្តីរំពឹងថា ប្រទេសនេះអាចនឹងរៀបចំការបោះឆ្នោតនៅក្នុងរង្វង់ឆ្នាំក្រោយក៏ដោយ។ ភាពតានតឹងនេះ អ្នកវិភាគខ្លះថា ក៏អាចបណ្តាលមកពីរបបយោធាព្យាយាមពង្រីក និងបង្កើនការគ្រប់គ្រងផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅមុនខ្លួនប្រកាសដំណើរការរៀបចំការបោះឆ្នោតក៏ថាបាន។