អាមេរិក-ចិន-មីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវឱ្យចិន និងអាស៊ានដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជំរុញឱ្យប្រទេសចិន និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដាក់សម្ពាធលើមេដឹកនាំមីយ៉ាន់ម៉ា ឱ្យត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ និងជំរុញឱ្យទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលបានព្រមព្រៀងនាពេលកន្លងមក។ ការស្នើឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកយ៉ាងដូច្នេះ គឺធ្វើឡើងនៅគ្រាដែលវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្ដជាប់គាំង មិនទាន់រកឃើញពន្លឺច្រកចេញនៅឡើយទេ ចាប់តាំងពីមានការធ្វើរដ្ឋប្រហារដោយយោធាកាលពីដើមឆ្នាំមុនមក។ នេះបើតាមសេចក្ដីរាយការណ៍ដោយសា
អាមេរិកអំពាវនាវឱ្យចិន និងអាស៊ានដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា

លោក Blinken រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​និយាយ​ថា វា​ជា​បន្ទុក​លើ​ប្រទេស​ចិន និង​ជា​ផលប្រយោជន៍​របស់​ប្រទេស​ចិន​ក្នុង​ការ​ឃើញ​ប្រទេស​ភូមា វិល​ទៅ​រក​ផ្លូវ​ដែល​ខ្លួន​បាន​ដើរ​ដូច​កាលពី​គ្រា​មុន​នោះ​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង​បាងកក​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី លោក Blinken បាន​អំពាវនាវ​ឱ្យ​សមាជិក​នៃ​ប្រជាជាតិ (​អាស៊ាន​) ទទួលខុសត្រូវ​ចំពោះ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បាន​«​ឯកភាព​គ្នា​លើ​គោលការណ៍​ប្រាំ​ចំណុច​»​។

លោក ប្លី​ន​ខិ​ន បាន​និយាយ​ថា "​ការ​គាំទ្រ​ក្នុង​តំបន់​សម្រាប់​ការ​ប្រកាន់ខ្ជាប់​របស់​របប​សឹក​មី​យ៉ា​ន់​ម៉ា​ទៅ​នឹង​ការ​ឯកភាព​លើ​៥​ចំណុច ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អាស៊ាន​នោះ គឺ​មាន​សារៈសំខាន់​បំផុត ប៉ុន្តែ​វា​មិន​បាន​កើតឡើង​នោះ​ទេ​។ ប្រទេស​អាស៊ាន​ចាំបាច់​ត្រូវ​ឱ្យ​របប​នេះ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នោះ គឺ​ត្រូវ​បន្ត​ទាមទារ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា និង​ការ​ដោះ​លែង​អ្នកទោស​។

សូម​រំលឹក​ថា សមាជិក​ទាំង ៩ របស់​អាស៊ាន និង​ប្រធាន​របប​យោធា​មី​យ៉ា​ន់​ម៉ា​លោក Min Aung Hlaing កាលពី​ខែមេសា​ឆ្នាំ​មុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​រួម​បញ្ចូល​ទាំង​ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា និង​ការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ទាំងអស់ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ចលនា​វិជ្ជមាន​ចំពោះ​គោលការណ៍​ទាំងនោះ​ទេ​។

របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​បង្កើន​សម្ពាធ​ប្រឆាំង​នឹង​កងទ័ព​ជនជាតិភាគតិច​តាំងពី​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ​មុន ហើយ​កំពុង​ទប់ទល់​ការ​តស៊ូ​នៅ​តាម​កងទ័ព​ជួរ​មុខជា​ច្រើន រួម​ទាំង​ក្រុម​ជីវពល​ដែល​ជា​សម្ពន្ធមិត្ត​ជាមួយ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បណ្តេញចេញ​ផង​ដែរ​។

សូម​បញ្ជាក់​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ថៃ​កាលពី​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​មុន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ៗ​ឱ្យ​កាន់តែ​ដ៏​រឹង​មាំ ខណៈ​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​៕

អត្ថបទ​៖ សុខ ជា និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ចិនចុះកិច្ចព្រមព្រៀងទិញឧស្ម័នធម្មជាតិរាវរយៈពេលវែង ដើម្បីធានាសន្តិសុខថាមពលនាពេលអនាគត

ព័ត៌មាន
នៅពេលដែលមានការប្រកួតប្រជែងជាសកលសម្រាប់ឧស្ម័នធម្មជាតិរាវកាន់តែខ្លាំងឡើងដោយសារបញ្ហាសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន ប្រទេសចិនកំពុងងាកទៅរកការចុះក…

រុស្ស៊ីបាញ់រ៉ុក្កែតសំដៅប្លុកអគារស្នាក់នៅរបស់ជនស៊ីវិល បណ្ដាលឲ្យមនុស្សស្លាប់ របួស និងច្រើនទៀតកំពុងជាប់ក្រោមគំនរបាក់បែក

ព័ត៌មាន
ក្រុមអ្នកជួយសង្គ្រោះរបស់អ៊ុយក្រែន កំពុងព្យាយាមកកាយតាមគំនរបាក់បែកនៃអគារផ្ទះល្វែងមួយប្លុក នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកមនុស្ស ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ