#វិស័យកសិកម្ម

Articles by Tag វិស័យកសិកម្ម

តើក្រសួងកសិកម្មដាក់ចេញផែនការអ្វីខ្លះ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករ ដែលកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ?

ដោយ​ ​ ខេមបូណូមីស
ស្របពេលកសិករធ្វើស្រែមួយចំនួននៅក្នុងខេត្តតាកែវ និងព្រៃវែងជាដើមកំពុងជួបបញ្ហាទីផ្សារ និងស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដាក់ចេញផែនមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហានេះ ក៏ដូចជាជួយលើកកម្ពស់ទីផ្សារស្រូវអង្ករនៅកម្ពុជា។ យន្តការមួយក្នុងចំណោមយន្តការជាច្រើន ក្រសួងកសិកម្មនឹងសហការជាមួយរោងម៉ាស៊ីនដែលទទួលបានហិរញ្ញប្បទានពីរដ្ឋជួយប្រមូលទិញស្រូវពីកសិករឲ្យចំគោលដៅដែលកំពុងខ្វះទីផ្សារ។