សេដ្ឋកិច្ចពិភពលោក

អង្គការអន្តរជាតិ OECD ព្រមានថា សេដ្ឋកិច្ចពិភពលោក​​នឹងសំយ៉ុងក្បាលចុះខ្លាំងបើសង្គ្រាមនៅអ៊ីរ៉ង់ បន្តអូសបន្លាយពេលយូរ


អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការដាំក្បាលចុះខ្លាំង ខណៈសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានបន្តធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ថាមពល និងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាដង្ហើមសេដ្ឋកិច្ចដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC អង្គការអន្តរជាតិ ដែលមានសមាជិក៣៨ប្រទេសមួយនេះបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះពី៣,៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម២,៨% នៅក្នុងឆ្នាំ២០២៦
សេដ្ឋកិច្ចពិភពលោក
ដោយ

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស ប្រទេសបារាំង និងមានសមាជិក៣៨ប្រទេស ដែលភាគច្រើនជាប្រទេសអភិវឌ្ឍន៍ បានព្រមានថា សេដ្ឋកិច្ចពិភពលោកអាចសំយ៉ុងក្បាលចុះខ្លាំង ដោយសារសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ និងវិបត្តិថាមពល។
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន អង្គការអន្តរជាតិនេះបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះពី៣,៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម២,៨% នៅឆ្នាំ២០២៦ នេះ។ អង្គការនេះបានព្រមានផងដែរថា ប្រសិនបើការរាំងស្ទះនៅតំបន់មជ្ឈិមបូព៌ា និងច្រកសមុទ្រ Hormuz បន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៧ កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះមកត្រឹម ២,១% នៅឆ្នាំ២០២៦ និងមកនៅត្រឹម១,៨% នៅឆ្នាំ២០២៧ ដែលអាចរុញប្រទេសមួយចំនួនឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។
អង្គការនេះ បានគូសបញ្ជាក់ថា ការបិទច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃថាមពល ក៏ដូចជាតម្លៃជីកសិកម្ម និងវត្ថុធាតុដើមឧស្សាហកម្មហក់ឡើងយ៉ាងខ្លាំង។ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ប្រសិនបើវិបត្តិនេះបន្តអូសបន្លាយ នោះវានឹងធ្វើឱ្យអតិផរណាទូទាំងពិភពលោកហក់ឡើង អត្រាគ្មានការងារធ្វើនឹងកើនឡើង ហើយការវិនិយោគនឹងធ្លាក់ចុះ រួមទាំងការវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI ដែលត្រូវការថាមពលយ៉ាងច្រើនផងដែរ។
លើសពីនេះ OECD ក៏បានព្រមានពីផលប៉ះពាល់ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ ដែលអាចធ្វើឱ្យអតិផរណាសកលបន្តកើនឡើង អត្រាគ្មានការងារធ្វើកើនខ្ពស់ និងធ្វើឱ្យការវិនិយោគផ្សេងៗត្រូវធ្លាក់ចុះ រាប់ទាំងការវិនិយោគលើវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ដែលជាវិស័យត្រូវការថាមពលអគ្គិសនីក្នុងកម្រិតខ្ពស់។
យ៉ាងណាមិញ អង្គការនេះ បានអំពាវនាវយ៉ាងទទូចឱ្យភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយសន្តិភាពយូរអង្វែងមួយឱ្យបានឆាប់រហ័សនៅតំបន់មជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថា វិបត្តិសង្គ្រាមនេះកាន់តែអូសបន្លាយយូរ ការខាតបង់ផ្នែកសេដ្ឋកិច្ច និងសង្គមសម្រាប់ពិភពលោកទាំងមូលនឹងកាន់តែធ្ងន់ធ្ងរ រហូតដល់ពិបាកនឹងស្តារឡើងវិញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យចរចាជាមួយម៉ាឡេស៊ីជាបន្ទាន់ ក្រោយប្រទេសនេះបិទការនាំចូលបង្គា៥ប្រភេទធ្វើឱ្យកសិករជ្រួលច្របល់

វិស័យចិញ្ចឹម និងនាំចេញបង្គារបស់ប្រទេសថៃ កំពុងធ្លាក់ក្នុងភាពជ្រួលច្របល់យ៉ាងខ្លាំង បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានប្រកាសដាក់បម្រាមជាបណ្តោះអាសន្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ