ក្រុមហ៊ុន SpaceX

ក្រុមហ៊ុន SpaceX គ្រោងកៀរគរទុនឱ្យបាន៧៥ពាន់លានដុល្លារពីការបោះផ្សាយលក់ភាគហ៊ុនលើកដំបូង ដែលជាទំហំធំបំផុតមិនធ្លាប់មាន


ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសយក្ស SpaceX របស់កំពូលមហាសេដ្ឋី អេឡុន ម៉ាស់ (Elon Musk) បានបញ្ជាក់ជាផ្លូវការអំពីផែនការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង ឬហៅថា IPO ក្នុងគោលដៅកៀរគរទុនឱ្យបានរហូតដល់៧៥ពាន់លានដុល្លារអាម៉េរិក។ ទំហំទឹកប្រាក់ដ៏មហាសាលនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាការបោះផ្សាយ IPO ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសកលលោក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានហិរញ្ញវត្ថុ Yahoo Finance ក្រុមហ៊ុន SpaceX គ្រោងនឹងដាក់លក់ភាគហ៊ុនប្រមាណជាង៥៥៥លានហ៊ុនក្នុងតម្លៃថេរ១៣៥ដុល្លារក្នុងមួយហ៊ុន។
ក្រុមហ៊ុន SpaceX
ដោយ

តើថវិកាដែលទទួលបានពីការលក់ភាគហ៊ុននេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងគម្រោងយុទ្ធសាស្ត្រអ្វីខ្លះ?
បច្ចុប្បន្នក្រុមហ៊ុន SpaceX ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃទីផ្សារសរុបជិត១,៨ទ្រីលានដុល្លារ ដូច្នេះ ការបោះផ្សាយ IPO នាពេលនេះ គឺមានទំហំត្រឹមតែ៤,២% ប៉ុណ្ណោះនៃតម្លៃក្រុមហ៊ុនសរុប ខណៈដែលភាគហ៊ុនធំរហូតដល់ជាង៩៥%ទៀត នៅតែបន្តកាន់កាប់ដោយលោក អេឡុន ម៉ាស់ និងក្រុមវិនិយោគិនដំបូងៗដដែល។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានគូសបញ្ជាក់ថា មូលនិធិដែលប្រមូលបានពីការបោះផ្សាយ IPO នេះនឹងទៅពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគណនាឆ្លាតវៃ ការបង្កើនសមត្ថភាពស្ថានីយបាញ់បង្ហោះយានអវកាស ព្រមទាំងការពង្រីកបណ្តាញផ្កាយរណប និងគម្រោងបដិវត្តកម្មបច្ចេកវិទ្យាទំនើបៗផ្សេងទៀត។
យោងតាមឯកសារដែលបានដាក់ជូនគណៈកម្មការមូលបត្រ ក្រុមហ៊ុន SpaceX ក៏គ្រោងនឹងប្រើប្រាស់ថវិកាដែលបានពីការបោះផ្សាយលក់ភាគហ៊ុនជាលើកដំបូងនេះមួយផ្នែកប្រមាណ២០ពាន់លានដុល្លារ ដើម្បីយកទៅទូទាត់សងបំណុលក្នុងរយៈពេលយ៉ាងហោចណាស់៦ខែខាងមុខ។
កន្លងមកលោក អេឡុន ម៉ាស់ តែងតែបង្ហាញក្តីស្រមៃដ៏អស្ចារ្យក្នុងការកសាងរ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញបានទាំងស្រុង ដើម្បីកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅកាន់លំហអាកាស និងមានគោលដៅវែងឆ្ងាយក្នុងការបង្កើតអាណានិគមមនុស្សជាតិដំបូងគេនៅលើភពអង្គារផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សម្ព័ន្ធសន្តិសុខទាំង៥ប្រទេស ចោទប្រកាន់ថា ចិន ប្រើចារកម្មលួចទិន្នន័យសម្ងាត់ តែចិន ច្រានចោល និងចាត់ទុកជាមួលបង្កាច់ខ្លួន

ប្រទេសសម្ព័ន្ធសន្តិសុខទាំង៥ ឬហៅថា Five Eyes បានរួមគ្នាចេញការព្រមានជាសកលអំពីការគំរាមកំហែងផ្នែកចារកម្មពីសំណាក់ប្រទេសចិន។ ទីភ្នាក់ងារព័ត៌…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ