វិស័យពាណិជ្ជកម្ម

ចិន ឡាវ ដៅយុទ្ធសាស្ត្រគន្លឹះ៤ចំណុច ដើម្បីឆ្ពោះទៅសម្រេចទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារនៅឆ្នាំ២០៣០!


ទីក្រុងប៉េកាំង និងទីក្រុងវៀងចន្ទន៍ បានឈានដល់កិច្ចព្រមព្រៀងលើទិសដៅយុទ្ធសាស្ត្រគន្លឹះចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីក្នុងគោលដៅរុញច្រានទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់២០ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។ តើយុទ្ធសាស្ត្រទាំង៤ចំណុចនោះមានខ្លឹមសារលម្អិតបែបណាខ្លះ?
វិស័យពាណិជ្ជកម្ម
ដោយ

ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់២០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០៣០ ប្រទេសចិន និងប្រទេសឡាវ បានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន យុទ្ធសាស្ត្រពាណិជ្ជកម្ម, យុទ្ធសាស្ត្រថាមពល, យុទ្ធសាស្ត្រកសិកម្ម និងយុទ្ធសាស្ត្ររ៉ែ និងឧស្សាហកម្មកែច្នៃ។ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រពាណិជ្ជកម្ម ភាគីទាំងពីរនឹងពន្លឿនការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មឡាវ-ចិន ឆ្នាំ១៩៩៨ ដើម្បីពង្រីកការចូលទីផ្សារ អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក សម្រួលការធ្វើពាណិជ្ជកម្ម និងប្រព័ន្ធទូទាត់ប្រាក់។ ចំណែកយុទ្ធសាស្ត្រថាមពលវិញ ចិននឹងបង្កើនការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ឡាវ បន្ទាប់ពីឡាវជួបវិបត្តិខ្វះប្រេងកាលពីខែមីនា ដោយសារវិបត្តិនៅមជ្ឈិមបូព៌ា។ ភាគីទាំងពីរក៏នឹងជំរុញការប្រើប្រាស់ថាមពលស្អាត និងយានយន្តអគ្គិសនីផងដែរ។
ដោយឡែកពាក់ព័ន្ធនឹងយុទ្ធសាស្ត្រកសិកម្មឯណោះវិញ ឡាវ និងចិននឹងរួមគ្នាអភិវឌ្ឍឧស្សាហកម្មផលិតជីដោយប្រើប្រាស់ធនធានរបស់ឡាវ និងនាំចូលវត្ថុធាតុដើមមួយចំនួនពីចិន ដើម្បីជំរុញផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង។ ហើយសម្រាប់យុទ្ធសាស្ត្ររ៉ែ និងឧស្សាហកម្មកែច្នៃ ភាគីទាំងពីរនឹងផ្តោតលើការទាញយក និងកែច្នៃធនធានរ៉ែ ដើម្បីបង្កើនតម្លៃផលិតផល បង្កើតការងារ និងបណ្តុះបណ្តាលធនធានមនុស្សជំនាញរបស់ឡាវ។ ក្រៅពីយុទ្ធសាស្ត្រស្នូលទាំង៤នេះ ប្រទេសទាំងពីរក៏បានឯកភាពសិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងសង្វាក់ផលិតកម្ម រ៉ែបៃតង និងការបំពេញកាតព្វកិច្ចអន្តរជាតិ ផងដែរ។
គួររំឭកថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងឡាវ មានការរីកចម្រើនយ៉ាងគំហុក ដោយបានកើនឡើងទ្វេដង ពោលគឺចាប់ពីជាង៤,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២១ រហូតដល់ជាង៨,៨ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ ក្នុងនោះ ទំនិញយុទ្ធសាស្ត្រ ដែលឡាវនាំចេញទៅចិនមានដូចជា មាស កៅស៊ូ ម្សៅដំឡូងមី ផ្លែឈើ និងរ៉ែដែក ចំណែកឯទំនិញដែលឡាវនាំចូលពីចិនវិញរួមមានគ្រឿងម៉ាស៊ីន រថយន្ត ផលិតផលគីមី ដែកថែប ឧបករណ៍អគ្គិសនី និងជីកសិកម្មជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អង្គការអន្តរជាតិ OECD ព្រមានថា សេដ្ឋកិច្ចពិភពលោក​​នឹងសំយ៉ុងក្បាលចុះខ្លាំងបើសង្គ្រាមនៅអ៊ីរ៉ង់ បន្តអូសបន្លាយពេលយូរ

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការដាំក្បាលចុះខ្លាំង ខណៈសង្…

រ៉េខាងជើងបង្ហាញរោងចក្រនុយក្លេអ៊ែថ្មីមួយទៀត ខណៈលោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើនការផលិតអាវុធទ្វេគុណ ដើម្បីត្រៀមទប់ទល់ជាមួយអាម៉េរិក

នៅថ្ងៃទី៤ ខែមិថុនា នេះ ប្រទេសកូរ៉េខាងជើង បានបើកបង្ហាញរោងចក្រចម្រាញ់សារធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែថ្មីមួយកន្លែងទៀត ខណៈមេដឹកនាំកំពូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ