#វិស័យអចលនវត្ថុ

Articles by Tag វិស័យអចលនវត្ថុ

វិស័យវាយតម្លៃអចលនវត្ថុកំពុងដើរថយក្រោយ បន្ទាប់ពីមានគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនបង្កើតក្រុមអ្នកវាយតម្លៃផ្ទៃក្នុងផ្ទាល់ខ្លួន

ដោយ​ សោម ស្រីពេជ្រ
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា បច្ចុប្បន្នមានស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានបង្កើតក្រុមអ្នកវាយតម្លៃផ្ទៃក្នុងផ្ទាល់ខ្លួន ដើម្បីវាយតម្លៃលើអចលនវត្ថុរបស់កូនកម្ចី ដែលជាការដើរថយក្រោយនៃវិស័យវាយតម្លៃអចលនវត្ថុនៅកម្ពុជា។ លើសពីនេះ បញ្ហានេះអាចជំរុញឱ្យអ្នកវិនិយោគបរទេសបាត់បងទំនុកចិត្តក្នុងការវិនិយោគក្នុងវិស័យអចលវត្ថុនៅកម្ពុជា ហើយវាក៏អាចធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុខ្លួនឯងផងដែរ។