ហិរញ្ញវត្ថុ

ឧកញ៉ា លី ហួរ៖ កុំលេងតុងទីន គួរយកលុយទៅវិនិយោគល្អជាង!


ជាទូទៅ មនុស្សមិនសូវចង់ទុកលុយចោលឡើយ ហេតុនេះ ទើបអ្នកខ្លះតែងតែយកលុយទៅលេងតុងទីន ដើម្បីទទួលបានការប្រាក់។ ប៉ុន្តែ សម្រាប់លោកឧកញ៉ា លី ហួរ ដែលជាអ្នកជំនួញជើងចាស់ និងជោកជាំ​ក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថា មិនគួរយកលុយទៅលេងតុងទីននោះទេ តែគួរយកលុយទៅវិនិយោគវិញ ទើបជាការប្រសើរជាង។
អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប (រូបថត៖ ហេង ភារម្យ)
ដោយ

ក្នុងបទសម្ភាសន៍​ខ្លីជាមួយសារព័ត៌មាន ខេមបូណូមីស ឧកញ៉ា លី ហួរ បានពន្យល់យ៉ាងដូច្នេះថា៖ «រឿងយកលុយទៅលេងតុងទីនដើម្បីបង្កើតលុយ បើកាត់បាន កុំអីល្អជាង ព្រោះ វាគ្មានស្ថិរភាពនោះទេ។ យើងគួរតែយកលុយហ្នឹង គិតរឿងវិនិយោគលើពាណិជ្ជកម្ម ឬមុខរបរអ្វីមួយ ឬទិញអចលនទ្រព្យទុកជួលឲ្យគេ ទើបមានស្ថិរភាពជាង បើយើងយកទៅលេងតុងទីន ដូចជាមិនសូវល្អទេ បើកាត់បាន កុំលេង»។

បច្ចុប្បន្ន ឧកញ៉ា លី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន ៨ ដែលកំពុងតែប្រតិបត្តិការ​អាជីវកម្មយ៉ាង​សកម្មនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ក្រុមហ៊ុន​ទំាង៨នោះ មានដូចជា ក្រុមហ៊ុន លី ហួរ ប្តូរប្រាក់ និងលក់គ្រឿង អលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន​បុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ក្រុមហ៊ុនទេពី (Tepi) វិនិយោគ កសិ-ឧស្សាហកម្មដំណាំកៅស៊ូ  ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ) និងនៅដើមឆ្នាំ២០១៨កន្លងទៅ លោកឧកញ៉ា បានបោះទុនបង្កើតក្រុមហ៊ុនធានារ៉ាប់រង លី ហួរ៕  

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី ហួរ ប្រាប់គន្លឹះកុំឲ្យអាជីវកម្មឆាប់ដួលបះ​ជើង

ការបង្កើតអាជីវកម្មដំបូងៗ គឺពិតជាមានហានិភ័យខ្ពស់ក្នុងការដួលរលំ ប្រសិនបើសហគ្រិនមិនបានត្រៀមខ្លួន និងគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយជាមុននោះទេ។ …

អ្នក​ជំនាញថា អ្នក​គួរ​ចេះ​ខ្ចី​ប្រាក់​ពី​ធនាគារ​ឬ​ MFI យក​មក​វិនិយោគ​ចាប់​ពី​ពេល​មាន​ការងារ​ធ្វើ​ដំបូង

លោក ង៉ែត ជូ ជាអ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជាទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ Emerging Markets Consulting (EMC)។ ក្រៅ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ