គន្លឹះជោគជ័យ

កត្តា​៨​យ៉ាង​​និង​គោលការណ៍​សំខាន់​៣ ដែល​នាំ​ឲ្យ​ជីវិត​ជោគជ័យ


លោក​អ្នក​ប្រាកដ​ជា​បាន​អាន​ច្រើន​រួច​មក​ហើយ​អំពី​គន្លឹះ​សម្រាប់​ជោគ​ជ័យ​ក្នុង​ជីវិត ជា​ពិសេស គឺ​អាន​ឯកសារ​ជា​ភាសា​បរទេស។
គន្លឹះជោគជ័យ
ដោយ

ថ្មីៗ ខ្ញុំបានប្រទះឃើញនូវគេហទំព័រអ៊ិនថឹណិត ទំព័រហ្វេសប៊ុក និង YouTube របស់ព្រះតេជគុណ គូ សុភាព ដែលព្រះអង្គបានផលិតជាវីដេអូខ្លីៗចែករំលែកចំណេះដឹងល្អៗដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាភាសាខ្មែរស្រាប់។ 

ក្នុងនោះ យើងចាប់អារម្មណ៍គ្លីបមួយ អំពីគន្លឹះ៨យ៉ាងដែលនាំឲ្យជីវិតមានជោគជ័យ ដែលមានន័យខ្លឹមសារដូចខាងក្រោម៖

  1. ភាព​ជឿជាក់ 
  2. ហ៊ាន​សាក​ល្បង ហ៊ាន​ចាប់​ផ្ដើម
  3. តស៊ូ​ព្យាយាម មិន​លះ​បង់ 
  4. មាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ 
  5. មាន​ទំនាក់​ទំនង​ល្អ 
  6. ការងារ​ហ្មត់​ចត់ 
  7. ពិចារណា​ល្អិត​ល្អន់​មុន​ធ្វើ 
  8. មាន​ស្មារតី​រឹង​មាំ

ក្រៅ​ពី​កត្តា​ទាំង​ ៨យ៉ាង​ខាង​លើ ដែល​នាំ​ឆាក​ជីវិត​របស់​លោក​អ្នក​ទៅ​ដល់​ជោគជ័យ ព្រះភិក្ខុ​ វជិរប្បញ្ញោ គូ សុភាព​ ក៏​បាន​ណែនាំ​បន្ថែម​ថា អ្នក​ចាំ​បាច់​ក៏​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សំខាន់​ចំនួន ៣ សម្រាប់​ជីវិត​រ​បស់​អ្នក​ផង​ដែរ។

គោលការណ៍​សំខាន់​ទាំង​ ៣ រួម​មាន​ដូច​ខាង​ក្រោម៖

១) ខន្តី៖ ត្រូវ​ចេះ​អត់​ធ្មត់​ចំពោះ​ការលំ​បាក​ទាំង​ឡាយ ទើប​បាន​ជោគជ័យ។

២) សច្ចៈ៖ ស្មោះត្រង់​ជាមួយ​ភរិយា​ស្វាមី ដៃគូ​រក​ស៊ី​ ទើប​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ។

៣) កតញ្ញូ៖ ដឹង​គុណ តប​គុណ​ចំពោះ​អ្នក​ដែល​ធ្លាប់​ជួយ​យើង ទើប​ជីវិត​បាន​ថ្កុំថ្កើង។

មាន​ទ្រព្យ​ មាន​យស មាន​គុណធម៌ ទើប​ជីវិត​បាន​សុខ៕ 

ព្រះ​​ភិក្ខុ វជិរប្បញ្ញោ គូ​ សុភាព មាន​ទំព័រ​ ហ្វេសប៊ុក ទំព័រ​អ៊ិនថឹណិត ដែល​ចែក​រំលេក​ពុទ្ធិ​ល្អៗ​សម្រាប់​អប់រំ​ចិត្ត ក៏​ដូច​ជា​អភិវឌ្ឍ​ខ្លួន។ 




អត្ថបទបន្ទាប់


មហាសេដ្ឋី​ចិន ជែក ម៉ា៖ ៣០​ឆ្នាំ​ខាងមុខ​ជា​យុគសម័យ​មនុស្ស​វ័យ​៣០ឆ្នាំ និង​សហគ្រិន​តូច​និងមធ្យម

មហា​សេដ្ឋី​ចិន​ដ៏​ល្បី​ល្បាញ​នៅ​លើ​ពិភព​លោក បាន​ក្រើន​រំឭក​ដល់​ពិភព​លោក ឲ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​និន្នាការ ៣​ចំណុច ទៅ​ថ្…

ចូល​ឆ្នាំ​ចិន៖ តើ​ត្រូវ​ឲ្យ​«អាំង​ប៉ាវ» អ្នក​ណា​ខ្លះ និង​ឲ្យ​ចំនួន​ប៉ុន្មាន?

នៅ​ប្រទេស​ចិន «អាំង​ប៉ាវ» ឬ​ស្រោម​សំបុត្​រពណ៌​ក្រហម គឺ​មាន​ដាក់​លុយ​នៅ​ក្នុង​នោះ ហើយ​ជា​ទូទៅ គឺ​ឪពុក​ម្ដាយ ជីដូន​ជីតា និង​សាច់​ញាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ