សហគ្រិនភាព

ឧកញ៉ា គួច ម៉េងលី ផ្ដាំទៅ​យុវជន​ថា “កុំអានតែសៀវភៅជោគជ័យ”


ឧកញ៉ា គួច ម៉េងលី ដែលគេស្គាល់ថាជាសហគ្រិនក្នុងវិស័យអប់រំ ដែលកំពុងមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១៣ ខែមករា ដើម្បីប្រាប់ទៅកាន់យុវជនសម័យនេះថា «កុំអានតែសៀវភៅជោគជ័យ» ច្រើនហួសហេតុពេក។
ឧកញ៉ា គួច ម៉េងលី ប្រាប់យុវជនថា “កុំអានតែសៀវភៅជោគជ័យ”

ឧកញ៉ា គួច ម៉េងលី អះអាង​បែបនេះ ដោយ​សារលោក​សង្កេត​ឃើញថា យុវជន​សម័យនេះមួយចំនួន ចូលចិត្ត​និយម​អានតែ​សៀភៅ​និយាយអំពីភាពជោគជ័យ បើមាន​សៀវភៅ​ក្នុងផ្ទះ ១០ ក្បាល គឺ៩ក្បាល​ទៅហើយ​ ដែល​ជាសៀវភៅ​និយាយពីជោគជ័យ។

លោកបា​នគូសបញ្ជាក់យ៉ាងដូច្នេះថា «មានយុវជនខ្លះវៀន​មិនទាន់​ចប់បាក់ឌុបផង ពួកគាត់​ចង់ជោគជ័យ រវក់ស្ដាប់តែអ្នកជោគជ័យ សង្វាត​អានតែ​សៀវភៅនិយាយអំពី​ជោគជ័យ អានយូរៗទៅ​ក៏សម្រេចចិត្ត​ឈប់រៀន​ទៅបើក​អាជីវកម្ម​ខ្លួនឯង។ ដល់ពេលទៅបើក ទាំងខ្លួន​ប្រហោងធ្លុង​ដូចស្គរ ពួកគាត់​ក៏បរាជ័យ ក្ស័យធន។»

អ្នកជំនួញ​ក្នុងវិស័យ​អប់រំ​រូបនេះ បាន​បញ្ជាក់ទៀតថា «បើជាកូនអ្នកមាន គេក្ស័យទុនត្រឹម១០-២០ម៉ឺនដុល្លារ ម៉ែឪគេផ្ដល់លុយឱ្យថែមទៀត គេលើកទឹកចិត្តកូនគេទៀត ហើយគេចាត់ទុកជាពិសោធន៍ជីវិត។ ចុះយើងជាកូនអ្នកក្រ ទម្រាំសន្សំលុយបាន៤-៥ពាន់ដុល្លារ ទៅប្រវាស់​ពី​បងប្អូនផង មិត្តភក្តិផង ចុះបើក្ស័យទុន តើមានលុយឯណាសងគេវិញ? តើមាននរណាគេចាំលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្ត?»

ឧកញ៉ា គួច ម៉េងលី បាន​ផ្ដល់​ជាគំនិតថា បើចង់​បើកអាជីវកម្ម​ខ្លួនឯង ត្រូវតែ​រៀនឲ្យបាន​ជ្រៅជ្រះ ធ្វើការងារ​ឲ្យគេ​យកបទពិសោធន៍ ៤ ទៅ៥ឆ្នាំសិន ហើយអានសៀវភៅ​ឲ្យបាន​ច្រើន ទើបវាមានឱកាស​ជោគជ័យ​ខ្ពស់។ ការអាន​សៀវភៅ​ទៀតសោត ត្រូវអានឲ្យបាន​គ្រប់រសជាតិ ពិសេសគឺអាន​អ្វីដែលពាក់ព័ន្ធ​នឹង​ជំនាញ ឬ​អាជីព​របស់ខ្លួន ហើយអាន​ឲ្យយល់ន័យសេចក្ដី កុំអានតែចំណងជើងនៃសៀវភៅនោះ។

បើតាម​ឧកញ៉ា គួច​ ម៉េងលី ការអាន​សៀវភៅ​អំពីជោគជ័យ​ច្រើនហួសហេតុពេក នឹងធ្វើឲ្យ​យុវជន ងងឹតងងុល ធ្វើឲ្យ​មានការពុះកញ្ជ្រោល​ឥតបានការ ហើយក្លាយជាមនុស្ស​គម្រិះ អាត្មានិយម ឈ្នះចាញ់ និងលុយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករ និងអាជីវករ អះអាងថា តម្លៃម្ទេសហក់ឡើងដល់ទៅ ៣ដង ដោយមួយគីឡូក្រាម ឡើងដល់ជាង ២ម៉ឺនរៀល

ព័ត៌មាន
អាជីវករលក់បោះដុំម្ទេស នៅផ្សារដើមគរបានត្អូញត្អែរពីតម្លៃម្ទេស ដែលឡើងថ្លៃខ្លាំង ដល់ទៅជាង៣ដង ដោយពីមុនតម្លៃពី៥ទៅ៦ពាន់រៀល ក្នុងមួយគីឡូក្រាម ត…

កូវីដ១៩៖ថៃចាត់វិធានការទម្លាក់ថ្លៃទឹកភ្លើងដើម្បីសម្រួលជីវភាពពលរដ្ឋ

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃនៅព្រឹកថ្ងៃទី ១២ ខែមករាបានសម្រេចដាក់ចេញនូវវិធានការកាត់បន្ថយតម្លៃទឹក និងអគ្គិសនីដល់ប្រជាជន គោលដៅជួយសម្រួលដល់ជីវិភាពពលរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ