Advertisement
វិនិយោគចិន

តើ​ចិន​វិនិយោគ​លើ​វិស័យ​អ្វី​ខ្លះ​ខ្លាំង​ជាង​គេ​បំផុត​នៅ​កម្ពុជា?


ចិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​វិស័យ​ធំៗ​ចំនួន​៤ មាន​ដូចជា វិស័យ​កសិកម្ម វិស័យ​រ៉ែ វិស័យ​ថាមពល វិស័យ​អចលន​ទ្រព្យ និង​សំណង់ និង​វិស័យ​ទេសចរណ៍ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រុម​ប្រឹក្​សាអភិវឌ្ឍន៍​កម្ពុជា។
កសិកម្ម
ដោយ
អំពី កសិកម្ម 1035
Advertisement

១ វិស័យ​កសិកម្ម កសិ-​ឧស្សាហកម្ម

គិត​ចាប់​តំាំង​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​ខែ​តុលា​ឆ្នាំ២០១៦ វិនិយោគ​ចិន​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ មាន​ទឹក​ប្រាក់​ប្រមាណ​១​ពាន់ ៣៤១​លាន​ដុល្លារ​អាមេរិក។ 

ចិន​បោះទុន​វិនិយោគ​លើ​វិស័យ កសិឧស្សាហកម្ម​មាន ៣០​គម្រោង​លើ​ផ្ទៃ​ដី​សរុប​ជាង ២៣​ម៉ឺន​ហិកតារ ក្នុង​នោះ​គម្រោង​ដែល​មាន​សកម្មភាព​ មាន​ចំនួន ២១ លើ​ផ្ទៃ​ដី​ជាង ១៧​ម៉ឺន​ហិកតារ។ ការ​ដាំ​ដុះជាក់​ស្តែង​អនុវត្ត​បាន​ចំនួន ៤​ម៉ឺន ២​ពាន់​ហិកតារ​ ភាគ​ច្រើន​ជា​ដំណាំ​កៅស៊ូ។ គម្រោង​វិនិយោគ​រោងចក្រ​ម៉ាស៊ីន​កិន​ស្រូវ ៧​គម្រោង​មាន​សមត្ថភាព​ផលិត​បាន​ជិត​៦៧​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។ 

វេទិកា​ធុរកិច្ច​កម្ពុជា​ចិន កាល​ពី​ចុង​ឆ្នាំ​២០១៦។ (ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)

២ វិស័យឧស្សាហកម្ម  រ៉ែ និង ថាមពល

គិត​ចាប់​តំាំង​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​ខែ​តុលាឆ្នាំ​២០១៦ វិនិយោគ​ចិន​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​ ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុង​ចំណោម​ក្រុមហ៊ុន ២៣ ដែល​បាន​ដំណើរការ​ចុះ​សិក្សា​រ៉ែ ជាក់​ស្តែង​នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ចិន​ចំនួន ១០ បាន​ធ្វើការ​សិក្សា​លើ​គម្រោង​រ៉ែ​ដែក​រ៉ែ​មាស។

ចិន​បាន​វិនិយោគ​ស្ថានីយ​អគ្គិសនី​ចំនួន ៩ គម្រោង មាន​កម្លំាង​សរុប ១៧៣៣ មេហ្គាវ៉ាត់ ក្នុង​នោះ​គម្រោង​វារី​អគ្គិសនី​មាន ៧​គម្រោង មាន​កម្លាំង​សរុប ១៣២៨ មេហ្គាវ៉ាត់ និង​គម្រោង​ស្ថានីយ​អគ្កិសនី​ដុត​ធ្យូង​ថ្ម ២​គម្រោង មាន​កម្លាំង​៤០៥​មេហ្គាវ៉ាត់។

ពិធីបុណ្យ​អុំទូក​នៅ​កម្ពុជា។

៣ វិស័យទេសចរណ៍

ចាប់​តំាំង​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​ខែ​តុលា ឆ្នាំ​២០១៦ វិនិយោគចិន​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ៤​ពាន់ ៦៧២​លាន​ដុល្លារ​អាមេរិក។ 

ស្ពាន​ជ្រោយ​ចង្វារ​ទីពីរ​ដែល​សង់​ដោយ​ជំនួយ​ចិន។ (ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)

៤  វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ សេវាកម្ម 

និយាយ​ពី​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ សេវាកម្ម ឯណោះ​វិញ ចាប់​តំាំង​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​ខែ​តុលា​ឆ្នាំ​២០១៦ វិនិយោគ​ចិន​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៤​ពាន់ ៣៣៤​លាន​ដុល្លារ​អាមេរិក។ 

តើ​មូលហេតុ​អ្វី​ខ្លះ​បាន​ជា​វិនិយោគិន​ចិន ចូល​ចិត្ត​វិនិយោគ​នៅ​កម្ពុជា? តើ​កម្ពុជា​មាន​សក្តានុពល​អ្​វីខ្លះ​សម្រាប់​ការ​វិនិយោគ? 

ជុំវិញ​ទៅ​នឹង​ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ធ្លាប់​បាន​បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ថា ដោយសារ​តែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ក្នុង​រង្វង់ ៧​ភាគ​រយ​ជា​រៀងរាល់​ឆ្នាំ គួប​ផ្សំ​ទៅ​នឹង​កម្ពុជា​បាន​ផ្តល់ និង​បើក​ឱកាស​ដ៏​ទូលាយ​សម្រាប់​វិនិយោគិន​បរទេស៕




អត្ថបទបន្ទាប់


ប្រទេស​​៣​ដែល​ស្ថិត​នៅ​កំពូល​តារាង​ភាព​ប្រកួត​ប្រជែង​ពិភពលោក! ចុះ​កម្ពុជា​វិញ តើ​នៅ​លេខ​រៀង​ទី​ប៉ុន្មាន?

ចំណេះដឹង
តារាង ឬ​សន្ទស្សន៍​ភាព​ប្រកួត​ប្រជែង​ពិភព​លោក (Global Competitiveness Index) ធ្វើ​ឡើង​ដោយ​អង្គការ វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក ដើម្បី...

ប្រទេស​ណា​ខ្លះ​​ដែល​វិនិយោគ​ធំ​ជាង​គេ​បំផុត​លើ​វិស័យ​សំណង់​នៅ​កម្ពុជា?

ចំណេះដឹង
បើ​យើង​ក្រឡេក​មើល​វិស័យ​សំណង់​​ក្នុង​ឆ្នាំ​២០១៦ ឃើញ​ថា​សកម្មភាព​សាង​សង់​អគារ​តូច​ធំ​ខ្ពស់​ទាប មាន​ការ​រីក​ដុះ​ដាល​ដូច​ផ្សិត ភាគ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ