អចលនទ្រព្យ-កូវីដ១៩

តើវិបត្ដិកូវីដ-១៩ កំពុងបន្ដអូសបន្លាយវាជាឱកាសសម្រាប់វិនិយោគអចលនទ្រព្យដែរទេ?


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា ចរន្តទិញលក់អចលនទ្រព្យហាក់បីដូចជាស្ងប់ស្ងាត់ជាងធម្មតាបន្តិច ក្រោយកម្ពុជាជួបវិបត្តិឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ និងមានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ទោះយ៉ាងណា នៅអំឡុងពេលទីផ្សារស្ងប់ស្ងាត់នេះ វាក៏នៅតែជាឱកាសសម្រាប់អ្នកវិនិយោគដែលមានធនធានគ្រប់គ្រាន់ មានន័យថាមានលុយក្នុងដៃ អាចរកទិញបាននូវអចលនទ្រព្យល្អ និងតម្លៃល្អ ដែលអាចចំណេញទៅថ្ងៃក្រោយបាន។
អចលនទ្រព្យ​នៅ​កម្ពុជា

ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​មើលឃើញ​ថា ក្នុង​វិបត្តិ​តែងតែ​មានឱកាស​សម្រាប់​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដើម្បី​ប្រាក់​ចំណេញ​។ ព្រោះ​ក្នុង​វិបត្តិ វា​អាច​ធ្វើ​ឲ្យ​តម្លៃ​អចលនវត្ថុ​មានការ​ថមថយ​ចុះ ដ្បិត​មនុស្ស​មួយ​ចំនួន​ត្រូវការ​លក់​អចលនទ្រព្យ ដើម្បី​យក​លុយ​មក​ទ្រទ្រង់​ដំណើរការ​អាជីវកម្ម ឬ​ដោះស្រាយ​ការ​ចំណាយ​ផ្សេង​ៗ​។

ប៉ុន្តែ ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន CPL រូប​នេះ បាន​សង្កត់ធ្ងន់​ថា ឱកាស​មិនមែន​អាច​កើតឡើង​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ពោល​គឺ​ទាល់តែ​បុគ្គល​នោះ​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​ហ៊ាន​ការ​ប្រថុយ​ថា​ន​ខ្ពស់​។

ជាមួយ​គ្នា​នេះ អ្នកជំនាញ​ដែល​មាន​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ បាន​លើក​ឡើងជា​ទស្សនៈ និង​កត្តា​គួរ​ជៀសវាង​មួយ​ចំនួន​សម្រាប់​អ្នក ដែល​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​ផង​ដែរ​។

ទោះ​បច្ចុប្បន្ន ចរន្ត​នៃ​ការ​ទិញ​លក់ ឬ​ជួល​អចលនវត្ថុ​មានការ​ធ្លាក់​ចុះ​បន្តិច​ក៏​ពិតមែន តែ​ឧកញ៉ា ចេ​ង ខេ​ង សង្កេត​ឃើញ​ថា តម្លៃ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ពុំ​មានការ​ធ្លាក់​ចុះ​ខ្លាំង​នោះ​ទេ តែ​វា​នៅ​មាន​សភាព​នៅ​ទ្រឹង​។

បើ​តាម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ បាន​វាយតម្លៃ​ថា អចលនទ្រព្យ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ក្នុងអំឡុងពេល​នេះ ជា​ប្រភេទ​អចលនទ្រព្យ​ដែល​តម្លៃ​ខ្ពស់ ខណៈ​អចលនវត្ថុ ដែល​មាន​តម្លៃ​សមរម្យ​មិនសូវ​រង​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីតរដ្ឋមន្ត្រីវៀតណាមមួយរូបជាប់ពន្ធនាគារ ១១ឆ្នាំ ពីបទពុករលួយ

ព័ត៌មាន
តុលាការក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍ (ទី២៩ មេសា)នេះ បាន​កាត់ទោស​អតីតរដ្ឋមន្ត្រីឧស្សាហកម្ម​និង​ពាណិជ្ជកម្ម លោក វូ ហ៊ុយហ័ង (Vu Huy Hoang) ឲ្…

GMAC៖ រោងចក្របើកដំណើរឡើងវិញ នៅតំបន់លឿង កំពុងប្រឈមបញ្ហាខ្វះកម្លាំងពលកម្ម

ព័ត៌មាន
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បែងចែកតំបន់លឿង លឿងទុំនិងក្រហមហើយ នឹងមានរោចក្រប្រហែល ៦…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ