ការនាំចេញអង្ករថៃ

ការនាំចេញអង្ករថៃ រំពឹងសម្រេចបានគោលដៅ៦លានតោននៅឆ្នាំនេះ ដោយសារតែកត្តាប្រាក់បាតចុះថោក


តើថៃអាចនឹងសម្រេចគោលដៅនាំចេញអង្ករតាមផែនការដោយសារប្រាក់បាតចុះថោកដែរ ឬយ៉ាងណា? ប្រទេសថៃ ត្រូវបានពិភពលោកទទួលស្គាល់ថាជាអ្នកនាំចេញអង្ករធំ លំដាប់ទី៣ក្នុងលោកបានបង្ហាញក្តីរំពឹងថា នៅក្នុងឆ្នាំនេះខ្លួនអាចសម្រេចតាមគោលដៅនាំចេញអង្ករឲ្យបាន ៦លានតោនទៅទីផ្សារអន្តរជាតិ ក្រោយពីសង្កេតឃើញតម្រូវការផ្គត់ផ្គង់មានការកើនឡើង រួមជាមួយអត្រាប្រាក់បាតធ្លាក់ចុះ ដែលអនុញ្ញាតឲ្យតម្លៃអង្ករថៃមានការប្រកួតប្រជែងក្នុងទីផ្សារ ជាមួយផលិតផលប្រទេសដទៃបាន។
ការនាំចេញអង្ករសរបស់ថៃ

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​បាន​រង​ការ​ប៉ះទង្គិច​យ៉ាងដំណំ​ដោយសារ​តែ​សារ​មូលហេតុ​ពីរ​ធំ​ៗ ទី​១​គឺ​ដោយសារ​គ្រោះ​រាំង​ស្ងួត​ដែល​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​មិន​គ្រប់​តម្រូវការ និង​កត្តា​ទី​២​ដោយសារ​តែ អត្រា​រូបិយប័ណ្ណ​របស់​ខ្លួន គឺ​ប្រាក់​បាត បាន​ហាក់​ឡើងថ្លៃ​ខ្លាំង​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ពិបាក​ប្រកួតប្រជែង​ទីផ្សារ​នៅ​ក្រៅ​ស្រុក​។

យ៉ាងណាមិញ រដ្ឋាភិបាល​ថៃ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ បាន​កំណត់​គោលដៅ​នាំ​ចេញ​អង្ករ​អោយ​បាន​៦​លាន​តោន ដែល​ចំនួន​នេះ​មានការ​កើនឡើង​បន្តិច ក្រោយ​ពេល​ដែល​ថៃ​នាំ​ចេញ​បាន​តែ ៥,៧​លាន​តោន​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០២០​។ នេះ​ជា​ចំនួន​នាំ​ចេញ​អង្ករ​តិច​បំផុត​ក្នុង​ប្រវត្តិ​របស់​ថៃ រាប់​ចាប់តាំងពី​ឆ្នាំ ១៩៩៧​មក​។

បើ​តាម​លោក ចូ​កៀត អូ​ប៉ា​សា​វ៉ង់ ប្រធានកិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​ឲ្យ​ដឹង​ថា កា​ពី​គ្រា​មុន ការ​នាំ​ចេញ​អង្ករ​ថៃ​មិនសូវ​ជា​មាន​សង្ឃឹម​នោះ​ទេ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ទាំង​ការ​ផលិត​អង្ករ និង​ការ​នាំ​ចេញ សុទ្ធសឹងតែ​កំពុង​វិល​ត្រឡប់​មក​រក​កម្រិត​ធម្មតា​វិញ​។ 

គួរ​ជម្រាប​ថា ក្រុមហ៊ុននាំចេញ​អង្ករ​ថៃ​កំពុង​មាន​តម្រូវការ​បញ្ជា​ទិញ​ទ្រង់ទ្រាយ​ធំ​ពី ប្រទេស​ក្បែរ​ខាង​ដូច​ជា​ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ខណៈ​ប្រទេស​តំបន់​អា​ហ្វ្រិ​ច​ក៏​កំពុង​មាន​ទីផ្សារ​អង្ករ​ថៃ​ខ្ពស់​ណាស់​ដែរ ដោយសារ​តែ​វា​មាន​តម្លៃ​ថោក​។

សម្រាប់​តម្លៃ​អង្ក​រស លាយ​អង្ករ​បាក់​៥%​របស់​ថៃ មាន​តម្លៃ ៣៨៥​ដុល្លារ​ក្នុង​មួយ​តោន​។ ចំនួន​នេះ​មានការ​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ១០០​ដុល្លារ​ឯណោះ បើ​ធៀប​នឹង​តម្លៃ​កាលពី​ឆ្នាំ​មុន ប្រមាណ ៥១០ ទៅ ៥៥០​ដុល្លារ​ក្នុង​មួយ​តោន​។ 

សូម​ជម្រាប​ថា បន្ទាប់​ពី​មើលឃើញ​ភាព​វិជ្ជមាន​នៅ​ក្នុងឆ្នាំនេះ សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​ដាក់​គោលដៅ​នាំ​ចេញ​អង្ករ​ឆ្នាំ​២០២២​ឲ្យ​ដល់ ៧​លាន​តោន ធ្វើ​យ៉ាងណា​យកឈ្នះ​គូប្រកួត​ប្រជែង​របស់​ខ្លួន គឺ​ប្រទេស​វៀតណាម ហើយ​គ្រោង​នឹង​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​២ ជា​ប្រទេស​នាំ​អង្ករ​ចេញ​ច្រើន​ជាងគេ​ក្នុង​លោក​មក​វិញ​ឲ្យ​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកដាក់មហិច្ឆតាបញ្ចប់កូវីដ-១៩ត្រឹមឆ្នាំ២០២២ ប៉ុន្ដែទាមទារឲ្យមេដឹកនាំពិភពលោកចូលរួម

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងរិះរកវិធីសាស្ត្រ ជំរុញឱ្យមេដឹកនាំពិភពលោកទាំងអស់ គាំទ្រនូវគម្រោង ដែលខ្លួនហៅថា គោលដៅប្រកបដោយមហិច្ឆតាក្នុងការបញ្ចប់ការរី…

វ៉ាក់សាំងកូវីដ-១៩ផលិតក្នុងស្រុកវៀតណាម អាចនឹងទទួលបានអាជ្ញាបណ្ណ្យប្រើប្រាស់នៅមុនដំណាច់ឆ្នាំ ២០២១

ព័ត៌មាន
នៅទីបំផុតវ៉ាក់សាំងកូវីដ១៩ ផលិតនៅវៀតណាម ធ្វើបានហើយ ! តំណាងមកពីក្រសួងសុខាភិបាលវៀតណាម បានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់ មានវ៉ាក់សាំងកូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ