ធនាគារ និង ហិរញ្ញវត្ថុ

Articles by category ធនាគារ និង ហិរញ្ញវត្ថុ

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួលពានរង្វាន់ជាឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២

ដោយ​ ​ ខេមបូណូមីស
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោកអ្នកជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នេះថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឈ្នះពានរង្វាន់ជា «ឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២» ក្នុងកម្មវិធីពានរង្វាន់ធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលរៀបចំដោយទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលមានការិយាល័យនៅទីក្រុងឡុង ចក្រភពអង់គ្លេស ។