ការទូទាត់តាមឌីជីថល​រំពឹងកើនឡើង ខណៈពលរដ្ឋ​ត្រៀមចំណាយច្រើន​អំឡុងភ្ជុំបិណ្ឌ


នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាពលរដ្ឋបានត្រៀមថវិកាសម្រាប់ការចំណាយទៅតាមលទ្ធភាព ដូចជាការចំណាយលើដំណើរកម្សាន្ដ ជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទានជាដើម។ ក្នុងនោះ ការចំណាយតាមប្រព័ន្ធឌីជីថល ក៏រំពឹងថា នឹងកើនឡើងខ្ពស់ផងដែរ ពិសេស ការទូទាត់ និងផ្ញើប្រាក់តាមអេស៊ីលីដាម៉ូបាលតែម្ដង។
អេស៊ីលីដា
ដោយ

ការប្រើប្រាស់​អេស៊ីលីដាម៉ូបាល​សម្រាប់​ស្កែនទូទាត់តាម KHQR របស់ធនាគារអេស៊ីលីដា គឺមានភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាពខ្ពស់បំផុត។ អ្វីដែលពិសេសនោះ គឺការទូទាត់​តាម KHQR ជាមួយ​អេស៊ីលីដាម៉ូបាល​ នឹងអាចទទួលបាន​ការបញ្ចុះតម្លៃពិសេស​នៅតាមហាងទំនិញ ភោជនីយដ្ឋាន និងផ្ទះសំណាក់សណ្ឋាគារជាច្រើន ដែលជាដៃគូរបស់ធនាគារអេស៊ីលីដា។

មិនត្រឹមតែមានប្រើប្រាស់នៅតាមហាងលក់ទំនិញប៉ុណ្ណោះទេ សូម្បីតែនៅតាមវត្តអារាម​នានា ប្រជាពលរដ្ឋ​ក៏កំពុងនិយម​អាច​ប្រើប្រាស់​អេស៊ីលីដាម៉ូបាល សម្រាប់ស្កែន QR Code ដើម្បីចូលបច្ច័យ​ធ្វើបុណ្យកាន់បិណ្ឌបានយ៉ាងស្រួលរ។

លើសពីនេះ តាមរយៈអេស៊ីលីដាម៉ូបាល ការផ្ញើប្រាក់​ទៅស្រុកកំណើតទីជិត ទីឆ្ងាយ​នៅអំឡុងពេលបុណ្យកាន់បិណ្ឌឆ្នាំនេះ ​ក៏ជាជម្រើស​ដ៏ល្អប្រសើរមួយ ​សម្រាប់​ប្រជាពលរដ្ឋ ដ្បិតថា ពលរដ្ឋមួយចំនួនមានការ​​រវល់នឹងការងារ មិនបានស្រុកកំណើត​ជូន​ថវិកាដោយផ្ទាល់​សម្រាប់​ក្រុមគ្រួសារ ឬសាច់ញាតិ។

សូមបញ្ជាក់ថា ស្របគ្នាទៅនឹង​ការរីកចម្រើនដ៏ឆាប់រហ័ស​នៃវិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្ន អេស៊ីលីដាម៉ូបាល​ កំពុងមានការពេញនិយម​ប្រើប្រាស់​ពីសំណាក់​អ្នកប្រើប្រាស់​គ្រប់ស្រទាប់វ័យ ដែលមានចំនួនសរុប​ជិត​៣លាននាក់ និងមានដៃគូអាជីវកម្ម​ជាង​១៧ម៉ឺន​កន្លែង។

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វេទិកាហិរញ្ញវត្ថុ SME សាកល ទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៃវិស័យធនាគារនៅកម្ពុជា

ព័ត៌មាន
វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកលលោក ឬហៅថា the Global SME Finance នៅថ្ងៃទី ១៩ ខែកញ្ញា បានធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីការ…

កម្ពុជាកំពុងអភិវឌ្ឍអាកាសយានដ្ឋានចំនួន៦ ដែលមានទំហំវិនិយោគសរុបជិត ៣ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំ

ព័ត៌មាន
វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជា ប្រមាណ២០% នៅក្នុងវិស័យន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ