Latest

Articles by published date

អគ្គនាយក នៃ បុរី មេគង្គ លែន បរិច្ចាគថវិកា ជូនដល់អង្គការហូប កម្ពុជា ក្នុងការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា

ដោយ​ ​ ខេមបូណូមីស
បុរី មេគង្គ លែន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានចូលរួមឧបត្ថម្ភថវិកាតាមរយៈអង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនកុមារកំព្រា ដែលស្នាក់នៅ មជ្ឈមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា ស្ថិតនៅភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងឱកាសចម្រើនជន្មាយុ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេគង្គ លែន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ របស់បុរី មេគង្គ លែន និង នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា។