យោងតាមលទ្ធផលបឋម គិតត្រឹមម៉ោង០០:៥៣នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោងនៅសហរដ្ឋអាម៉េរិកបានបង្ហាញថា គណបក្សប្រជាធិបតេយ្យទទួលបាន៥៣អាសនៈនៅព្រឹទ្ធសភា ខណៈគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ទទួលបាន៤២អាសនៈ។ ចំនួននេះមានន័យថា គណបក្សប្រជាធិបតេយ្យបានលើសកម្រិត៥១អាសនៈ ដែលត្រូវការដើម្បីគ្រប់គ្រងព្រឹទ្ធសភា។ ចំណែកនៅរដ្ឋសភា គណបក្សប្រជាធិបតេយ្យទទួលបាន២១៩អាសនៈ ខណៈគណបក្សសាធារណរដ្ឋរបស់លោកត្រាំ ទទួលបាន១២៩អាសនៈ។
ដោយឡែកក្នុងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋ គណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះនៅក្នុងរដ្ឋចំនួន២៦ ខណៈគណបក្សសាធារណរដ្ឋឈ្នះនៅក្នុងរដ្ឋចំនួន១៨។ លទ្ធផលបឋមនេះជាសញ្ញានយោបាយដ៏សំខាន់មួយសម្រាប់គណបក្សប្រជាធិបតេយ្យ ខណៈការនាំមុខនៅសភាទាំងពីរអាចធ្វើឱ្យរដ្ឋបាលលោក ត្រាំ ប្រឈមនឹងការលំបាកកាន់តែខ្លាំងក្នុងការអនុម័តច្បាប់ និងជំរុញគោលនយោបាយរបស់ខ្លួន។ ប្រសិនបើលទ្ធផលនេះត្រូវបានបញ្ជាក់ជាផ្លូវការ នោះវានឹងក្លាយជាការប្រែប្រួលដ៏ធំមួយនៃតុល្យភាពអំណាចនៅក្នុងសភាអាមេរិក៕
ដោយ: តែម សុខុម