Latest

Articles by published date

ធនាគាររដ្ឋនិង ឯកជនកំពុងពង្រីកការផ្ដល់កម្ចីមកគាំទ្រវិស័យកសិកម្មកាន់តែច្រើន

ដោយ​ ហំ ផានិត
ចូលមកដល់ ឆ្នាំ២០២១នេះ ទាំងធនាគាររដ្ឋ និង ឯកជន បានពង្រីកទំហំប្រាក់កម្ចី បន្ថែមដើម្បីគាំទ្រដល់វិស័យកសិកម្មកាន់តែច្រើន។ ជាក់ស្ដែង ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម ដែលជាធនាគាររបស់រដ្ឋ បានបង្កើនឥណទានដល់ទៅ ៣០០លានដុល្លារនៅឆ្នាំ២០២១នេះ ខណៈដែលការផ្តល់ឥណទានលើវិស័យកសិកម្មពីសំណាក់ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជឯកជនធំជាងគេមួយនៅកម្ពុជា ក៏ត្រៀមបង្កើនទំហំឥណទានរហូតដល់ទៅ ១២០លានដុល្លារបន្ថែមទៀតផងដែរ។