Latest

Articles by published date

អាម៉េរិក គំរាមបិទជើងហោះហើរអន្តរជាតិ ទាំងអស់របស់អ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ គំរាមប្រើអាវុធថ្មីតតាំងអាម៉េរិក

ដោយ​ ​ ខេមបូណូមីស
សង្គ្រាមពាក្យសម្តី និងសម្ពាធភូមិសាស្ត្រនយោបាយរវាងរដ្ឋបាលក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ បានឈានដល់កម្រិតធ្ងន់ធ្ងរថ្មីមួយទៀត ដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានសព្រមានថា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ​ទាំងអស់នឹងត្រូវកាត់ផ្ដាច់ចេញពីការហោះហើរអន្តរជាតិ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា តទៅ។ មិនតែប៉ុណ្ណោះ អាម៉េរិក ថែមទាំងគំរាមដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេសទាំងឡាយណា ដែលហ៊ានផ្តល់សេវាកម្មដល់អាកាសចរណ៍អ៊ីរ៉ង់ទៀតផង​។