ការនាំចេញផ្លែឈើទៅកាន់ទីផ្សារក្រៅ

ថៃរំពឹងថា ការនាំចេញផ្លែឈើទៅកាន់ទីផ្សារក្រៅប្រទេសនឹងកើន១៥%នៅឆ្នាំនេះ ហើយចិននៅតែជាទីផ្សារធំ


ក្រសួងពាណិជ្ជកម្មថៃមានក្តីរំពឹងខ្ពស់ ចំពោះទស្សនវិស័យនាំចេញផ្លែឈើរបស់ប្រទេសថៃ ដោយព្យាករណ៍ថាការនាំចេញផ្លែឈើទៅក្រៅប្រទេសនៅឆ្នាំនេះ នឹងកើនឡើង ១៥% ខណៈដែលក្រសួងពាណិជ្ជកម្ម សន្យា នឹងរពន្លឿនការដោះស្រាយឧបសគ្គនៃការនាំចេញ និងការលើកកម្ពស់ការលក់តាមរយៈការធ្វើកិច្ចសន្យាជាមុនផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ថៃរំពឹងថា ការនាំចេញផ្លែឈើទៅកាន់ទីផ្សារក្រៅប្រទេសនឹងកើន១៥%នៅឆ្នាំនេះ ហើយចិននៅតែជាទីផ្សារធំ

នៅ​ក្នុង​កិច្ចប្រជុំ​រួម​គ្នា​មួយ​មន្ត្រី​ពាក់ព័ន្ធ ក្រុម​អាជីវករ កសិករ​លក់​ផ្លែ​ឈើ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោក​ជូ​រិ​ន ឡាក់​សា​ណា​វិ​សិត (Jurin Laksanawisit) បាន​ថ្លែង​ថា ក្រសួង​បាន​កំណត់​គោលដៅ​នាំ​ចេញ​ផ្លែ​ឈើ ឲ្យ​បាន​ដល់​តម្លៃ​ជាង​៨​ពាន់​៥​រយ​លាន​ដុល្លារ រួម​ទាំង​ផ្លែ​ឈើ​ស្រស់ កក ស្ងួត និង​កំប៉ុង​។ ក្នុង​នោះ​ផង​ដែរ ក្នុង​ចំណោម​ទឹកប្រាក់​សរុប​ទាំងនេះ ត្រូវ​បាន​គេ​រំពឹង​ថា ទឹកប្រាក់​ជាង​៥​ពាន់​៣​រយ​លាន​ដុល្លារ គឺ​បាន​មក​ពី​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដែល​កើនឡើង ៦៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។

លោក Jurin មានការ​រំពឹង​ទុក​ខ្ពស់​នៃ​ការ​បង្កើន​ការ​នាំ​ចេញ​នេះ ខណៈ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ផ្លែ​ឈើ​ថៃ ស្រប​ពេល​ដែល​ទិន្នផល​ក៏​រំពឹង​កើន​ខ្ពស់​ដូច​គ្នា​ដែរ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ ២០២២ នេះ​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ ក៏​បាន​អះអាង​ថា ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ផ្លែ​ឈើ ក្រសួង​បាន​ទទួល​ជោគជ័យ​រួច​ហើយ ក្នុង​ការ​លើកកម្ពស់​ការ​លក់​ផ្លែ​ឈើ​តាម​រយៈ​កិច្ចសន្យា​ជា​មុន ដែល​គ្របដណ្តប់​រហូត​ដល់ ៤៥​ម៉ឺន​តោន ដែល​អ្នកទិញ​ចម្បង គឺ ប្រទេស​ចិន​។

ប្រទេស​ថៃ​បាន​បង្កើត​កិច្ច​ពិភាក្សា​យ៉ាង​ល្អជា​មួយ​ភាគី​ចិន ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ផ្លែ​ឈើ​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​ថៃ​បាន​ជួយ​ប​ការ​លំបាក​ដោយសារ​គោលនយោបាយ​គ្មាន​កូ​វី​ដ របស់​ប្រទេស​ចិន និង​វិធានការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​នៅ​ច្រកព្រំដែន​សំខាន់​ៗ​ចំនួន​បួន​។

គួរ​កត់​សម្គាល់ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​ចិន​កំពុង​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​នូវ​រាល់​កុងតឺន័រ​ផ្លែ​ឈើ​ដែល​ចូល​មក​ក្នុង​ប្រទេស​ខ្លូ​ន​នៅ​ច្រកព្រំដែន​ទាំង​៤ ស្រប​តាម​គោលនយោបាយ​គ្មាន​កូ​វី​ដ​របស់​រដ្ឋាភិបាល​ចិន ដែល​បាន​ធ្វើ​ឲ្យ​ដំណើរការ​ត្រួតពិនិត្យ​ពន្យារពេល​ការ​ដឹក​ជញ្ជូន នាំ​ឱ្យ​ផ្លែ​ឈើ​ខ្លះ​រលួយ​ខូចគុណភាព​។

លោក Jurin ក៏​បាន​ចាត់តាំង​ទីប្រឹក្សា​ពាណិជ្ជកម្ម និង​កសិកម្ម​ឱ្យធ្វើ​ការ​ជាមួយ​អ្នក​ដែល​មក​ពី​ក្រសួងការបរទេស​ដើម្បី​ព​ន្លឿ​ន​ការ​ពិភាក្សា​ជាមួយ​ភាគី​ឡាវ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ផ្លែ​ឈើ​តាម​រយៈ​ប្រទេស​ឡាវ​ទៅ​ប្រទេស​ចិន​ផង​ដែរ​។

លើស​ពី​នេះ ក្រសួង​បាន​ស្នើ​ឱ្យ​មានការ​ប្រជុំ​រួម​គ្នា​រវាង​ប្រទេស​ថៃ ចិន ឡាវ និង​វៀតណាម ដើម្បី​ដោះស្រាយ​លើ​ពិធីសារ​រួម​មួយ ដើម្បី​ព​ន្លឿ​ន​ការ​នាំ​ចេញ និង​នាំ​ចូល​ផ្លែ​ឈើ និង​ផ្លូវគោក​នៅ​តាម​ច្រកព្រំដែន​នីមួយ​ៗ ដែល​ត្រូវ​ផ្តល់​ជា​ពិសេស​ដល់​ផ្លែ​ឈើ​ថៃ​ឱ្យ​បង្កើន​ល្បឿន ដោយ​ការ​ធ្វើ​ឡើង​នេះ ដើម្បី​ជៀសវាង​ការ​ខូចខាត​នៃ​ផលិតផល​នាំ​ចេញ​។

គួរ​ជម្រាប​ថា យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង របស​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ផល​ផ្លែ​ឈើ​នៅ​ឆ្នាំ​នេះ​របស់​ថៃ ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​១៣%​បន្ថែម​ទៀត ដល់​បរិមាណ​ប្រហែល​ជាង​៥​លាន​៤​សែន​តោន ដោយ​ក្នុង​នោះ ភាគច្រើន​ជាង​ផ្លែ​មង្ឃុត​ដែល​មាន​ដល់​៤៣% ផ្លែ​ទុរេន​មាន​២២% ផ្លែ​មៀន​មាន​ជិត​៨% សា​ម៉ា​វ​មាន​៦% និង​ស្វាយ​មាន​៥%​។ 

របាយការណ៍​ដដែល​នេះ ឲ្យ​ដឹង​ទៀត​ថា ផ្លែ​ឈើ​របស់​ថៃ មាន​ត្រឹមតែ​ប្រហែល ៣០%​ប៉ុណ្ណោះ ដែល​ត្រូវ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈ​៧០% គឺ​នាំ​ចេញ​។ 

ក្នុង​ចំណោម​ទីផ្សារ​នាំ​ចេញ ប្រទេស​ចិន​គឺជា​ទីផ្សារ​នាំ​ចេញ​ផ្លែ​ឈើ​ដ៏​សំខាន់​របស់​ប្រទេស​ថៃ ដែល​មាន​ចំនួន ៦៥% បន្ទាប់​មក​គឺ​សហរដ្ឋអាមេរិក ទីក្រុង​ហុងកុង វៀតណាម និង​ម៉ា​ឡេ​ស៊ី​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន




អត្ថបទបន្ទាប់


ប្រទេសស្រីលង្ការត់រកធនាគារពិភពលោកបន្ទាប់ពីIMF ដើម្បីឲ្យជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

យោងតាមប្រភពចំនួនពីរបានឱ្យដឹងថា ប្រទេសស្រីលង្កានឹងស្វែងរកជំនួយពីធនាគារពិភពលោក បន្ថែមទៀត ដើម្បីឲ្យជួយទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលប្…

ប្រអប់ខ្មៅយន្ដហោះ China Eastern ដែលបានធ្លាក់ត្រូវបានរកឃើញហើយ

ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅចំនួនពីររបស់យន្តហោះអាកាសចរណ៍ China Eastern ដែលបានធ្លាក់កាលពីថ្ងៃ ២១ មីនា នៅប្រទេសចិននោះ ត្រូវបានគេរកឃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ